Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កសិករនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មានចិត្តសប្បាយរីករាយ ដែលបានសហការលក់ស្រូវទៅតាមតម្លៃដែលបានកំណត់

    BY Khmerpress November 19, 2022
    កសិករនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មានចិត្តសប្បាយរីករាយ ដែលបានសហការលក់ស្រូវទៅតាមតម្លៃដែលបានកំណត់

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា៖

    បន្ទាប់ពីក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយម្ចាស់រោងម៉ាស៊ីន និងមន្ទីរពាក់ព័ន្ធ ចុះដោះស្រាយបញ្ហាថ្លៃស្រូវ ដោយបានដាក់ចេញនូវគោលការណ៍រក្សាស្ថេរភាពថ្លៃស្រូវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក ជាលទ្ធផល កសិករនៅខេត្តទាំងពីរមានចិត្តសប្បាយរីករាយ និងបានសហការលក់ស្រូវទៅតាមតម្លៃដែលបានកំណត់ ហើយមកដល់ពេលនេះ រោងម៉ាស៊ីនកិនស្រូវនៅតែបន្តប្រមូលទិញស្រូវរបស់បងប្អូនកសិករយ៉ាងសស្រាក់សស្រាំ។ ក្រុមការងារនៅតែបន្តតាមដានយកចិត្តទុកដាក់ដោយមិនឱ្យប្រជាកសិករយើងបាត់បង់ប្រយោជន៍ដោយគ្មានហេតុផលនោះឡើយ ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស

    Share This Post: