Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកធ្វើចរាចរណ៍លើស្ពានបាឡេ ក្រុងរណបជ្រោយចង្វារ ក្រោយស្រឡង់ដឹកខ្សាច់បុក

    BY Khmerpress November 21, 2022
    រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកធ្វើចរាចរណ៍លើស្ពានបាឡេ ក្រុងរណបជ្រោយចង្វារ ក្រោយស្រឡង់ដឹកខ្សាច់បុក

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើស្ពានបាឡេ ឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ដើម្បីបង្កគ្រោះថ្នាក់ផ្សេងៗ។

    ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចពិតជាមួយនឹងសសរស្ពាន។

    សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ មានករណីស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបេីកបុកស្ពានដែកបាឡេបណ្តាលឱ្យលិច​ និងពិតជាប់ជាមួយសសរស្ពានតែម្តង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: