Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រោងចក្រផលិតទឹកកកមួយកន្លែង ត្រូវពលរដ្ឋរាយការណ៍ថា បង្ហូរទឹកធ្វើឲ្យផ្លូវ១ខ្សែរងការខូខាត និងដាក់ឡានបិទផ្លូវបង្កប៉ះពាល់បរិស្ថាន សុខភាពប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ

    BY Khmerpress November 22, 2022
    រោងចក្រផលិតទឹកកកមួយកន្លែង ត្រូវពលរដ្ឋរាយការណ៍ថា បង្ហូរទឹកធ្វើឲ្យផ្លូវ១ខ្សែរងការខូខាត និងដាក់ឡានបិទផ្លូវបង្កប៉ះពាល់បរិស្ថាន សុខភាពប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ

    (ភ្នំពេញ)៖ ផ្លូវមួយខ្សែបានរងការខូចយ៉ាងខ្លាំងព្រោះតែរោងចក្រផលិតទឹកកក១កន្លែង ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបង្ហូរទឹកកាត់លើដងផ្លូវ គ្មានសណ្តាប់ធ្នាប់ ថែមទាំងដាក់រថយន្តបិទផ្លូវជិតថែមទៀតផង ដោយមិនអាចធ្វើដំណើរបានឡើយ។

    ប្រជាពលរដ្ឋដែលរស់នៅទីតាំងនោះបានត្អូញត្អែរប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ថា រោងចក្រផលិតទឹកកកខាងលើ បានបង្កសម្លេងរំខានដល់អ្នកភូមិអស់រយៈពេលជាច្រើនឆ្នាំមកហើយ បង្ហូរទឹកចេញពីរោងចក្រកាត់ផ្លូវដងផ្លូវបណ្តាលឲ្យក្លាយជាភក់ជ្រាំ ជង្ហុគធំៗមិនអាចធ្វើចរាចរណ៍បាននោះឡើយ។

    រោងចក្រផលិតទឹកកកមួយនេះ បានដំណើរការពុំត្រូវតាមស្តង់ដារបទដ្ឋានបច្ចេកទេសឡើយ ថែមទាំងបានយកផ្លូវសាធារណៈមកធ្វើជាកន្លែងចំណតរថយន្តផ្ទាល់ខ្លួន មិនអាចធ្វើដំណើរបានឡើយ ចំណែកសម្លេងម៉ាស៊ីនលាន់ឮខ្លាំង ថ្លង់ត្រចៀករាល់ថ្ងៃ។

    ប្រជាពលរដ្ឋ បានលើកឡើងទៀតថា ទឹកកខ្វក់ចេញពីរោងចក្រផលិតទឹកកកនោះ ហូរពាសវាលពាសកាលបង្កឲ្យប៉ះពាល់ដល់ បរិស្ថាន អនាម័យ សោភ័ណភាព និងសុខភាពការរស់នៅរបស់ប្រជាជនយ៉ាងខ្លាំងថែមទៀតផង។ ពាក់ព័ន្ធករណីខាងលើនេះ ពលរដ្ឋមិនដែលឃើញអាជ្ញាធរមូលដ្ឋានដូចជាភូមិសង្កាត់ខណ្ឌ ចុះមកពិនិត្យមកណាឡើយ។

    ជាក្តីកង្វល់ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋសំណូមពរតាមរយៈបណ្តាញព័ត៌មាន Fresh News ស្នើដល់អាជ្ញាធរពាក់ព័ន្ធដូចជា-ខណ្ឌ រាជធានីភ្នំពេញ មេត្តាចុះមកកាន់ទីតាំងរោងចក្រទឹកកក ដើម្បីពិនិត្យនិងដោះស្រាយទុក្ខលំបាកការរស់នៅមួយនេះផង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: