Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ឃាត់រថយន្តគ្មានពន្ធបានចំនួន ១៣គ្រឿង នៅក្នុងសប្តាហ៍នេះ

    BY Khmerpress November 26, 2022
    អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ឃាត់រថយន្តគ្មានពន្ធបានចំនួន ១៣គ្រឿង នៅក្នុងសប្តាហ៍នេះ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាប់ឃាត់រថយន្តគ្មានពន្ធនៅទូទាំងប្រទេសមានចំនួន ១៣គ្រឿង (ចង្កូតឆ្វេង១១គ្រឿង និងចង្កូតស្តាំ២គ្រឿង)។

    រថយន្តទាំង១៣គ្រឿង ដែលចាប់ឃាត់បានរួមមាន៖

    1- រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004 និងទំហំស៊ីឡាំង 3300 CC
    2- រថយន្តម៉ាក Lexus 570 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំផលិត២០០៩
    3- រថយន្តម៉ាក LEXUS RX400H ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ប្រផេះ ឆ្នាំផលិត ២០០៦
    4- រថយន្តម៉ាក LEXUS RX400Hរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ទឹកមាស ឆ្នាំផលិត ២០០៧
    5- រថយន្តម៉ាក LEXUS RX330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៤
    6- រថយន្តម៉ាក LEXUS RX330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ប្រផេះ ឆ្នាំផលិត ២០០៤
    7- រថយន្តម៉ាក LEXUS RX330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៥
    8- រថយន្តម៉ាក TOYOTA SIENNA ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៨
    9- រថយន្តម៉ាក TOYOTA CAMRY ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៧
    10- រថយន្តម៉ាក TOYOTA PRIUS ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០១០
    11- រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 និងទំហំស៊ីឡាំង 3300 CC
    12- រថយន្តម៉ាក Mazda 2 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ ស ឆ្នាំផលិត ២០១៩
    13- រថយន្តម៉ាក Suzuki -Swift ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ លឿង ឆ្នាំផលិត២០១២

    សូមបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង សម្រេចពន្យារពេលបង់ពន្ធ និងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ជីរួចរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

    អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសង្ឃឹមថា ម្ចាស់រថយន្តគ្មាន ពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: