ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បានមកដល់ពហុកីឡដ្ឋានមរតកតេជោ ដើម្បីចូលរួមសម្តែងក្នុងពិធីបិទកីឡាជាតិលើកទី៣នៅល្ងាចនេះ (មានវីដេអូ)
- BY
- Khmerpress
- November 30, 2022
(ភ្នំពេញ)៖ ពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើនដូចជាមានការសម្ដែងសិល្បៈ តន្រ្តីចម្រៀងនានា សម្រាប់ពិធីបិទកីឡាជាតិលើកទី៣។
តួយ៉ាងយោងតាមវីដេអូដែលបង្ហោះឱ្យគណនីហ្វេសប៊ុក Sovanna Kem នៅរសៀលនេះគេឃើញមានវត្តមាន លោកតា គង់ ណៃ អញ្ជើញមកដល់ពហុកីឡដ្ឋានមរតកតេជោហើយដើម្បីចូលរួមសម្តែងក្នុងពិធីបិទកីឡាជាតិលើកទី៣នៅល្ងាចនេះពោលគឺនឹងសម្តែងបទ time to rise ជាមួយនឹងតារារ៉េបវណ្ណដា។
សូមជម្រាបថា ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ ការប្រកួតកីឡាជាតិលើកទី៣ មានកីឡា៣៨ប្រភេទ និងកីឡាប៉ារ៉ាហ្គេម ឬកីឡាជនពិការជាតិ មាន៧ប្រភេទ ដោយមានកីឡាករកីឡាការិនីចូលរួមប្រកួតប្រជែង មកពីរាជធានី ខេត្ត និងក្រសួងចំនួន២៨។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
វីដេអូដោយលោក៖ Sovanna Kem
វីដេអូដោយ៖ Vannda supporter
- Share This Post: