ក្នុងនាមជាបងស្រី! សុវត្ថិឌី ធារីកា មកលើកទឹកចិត្តប្អូនដែលកំពុងប្រឡងបាក់ឌុបនៅឆ្នាំនេះផ្ទាល់ដល់មណ្ឌលប្រឡង
(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ បានឈានចូលមកដល់ ក្នុងនោះផងដែរគេសង្កេតឃើញឪពុកម្តាយ និងអាណាព្យាបាល មិនទៅណាឆ្ងាយពីមណ្ឌលប្រឡង នៅរង់ចាំលើកទឹកចិត្តកូន ក្មួយ ប្អូនៗរបស់ខ្លួនដែលកំពុងប្រឡង។ តួយ៉ាងតារាចម្រៀងសុវត្ថិឌី ធារីកា ដែលក្នុងនាមជាបងស្រីមួយរូបក៏បាននាំប្អូនប្រុសមកប្រឡង និងរង់ចាំនៅក្រៅមណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក។
កញ្ញា សុវត្ថិឌី ធារីកា ក៏បានសរសេររៀបរាប់ថា៖ «មុនពេលប្រលងទុតិយភូមិនាថ្ងៃស្អែក ប្អូនប្រុសឆ្លៀតធ្វើអង្គរក្សជូនបងស្រីមកច្រៀងសិន។ ឆ្នាំនេះមិនដូចឆ្នាំមុន ព្រោះយើងមិនមានប៉ាម៉ាក់ងើបពីព្រលឹមជូនដំណើរ និងលើកទឹកចិត្តដូចមុនទេ។ តែសូមអោយដូដូប្រឹង តស៊ូប្រលងអោយជាប់ ដើម្បីអោយលោកទាំងពីរសប្បាយចិត្ត ជីវិតគឺបែបនេះវាហាក់បីដូចទឹករលកមែន តែអោយកុំរលកមកប៉ះយើងអោយដួលតាមទឹក។ សូមជូនពរប្អូនប្រុសជោគជ័យក្នុងការប្រលងសញ្ញាប័ត្រទុតិយភូមិនេះបានលទ្ធផលជោគជ័យ រួមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវតស៊ូ ខំប្រឹងប្រែង កុំភ័យ និងកុំស្លុតពេលប្រលង»។ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត



