លោក ប៉ែន បូណា បានសុំលាឈប់ពីប្រធានក្លិបអ្នកកាសែតកម្ពុជា
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង សូមជម្រាបជូនសមាជិក សមាជិកា ក.អ.ក ឱ្យបានជ្រាបថា ដោយលោក ប៉ែន បូណា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងយោងតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់ ក.អ.ក លោក ប៉ែន បូណា បានសុំលាឈប់ពីប្រធានក្លិប។
ដូច្នេះដើម្បីបន្តនិរន្តរភាពរបស់ក្លិប គណៈកម្មាធិការនាយក ក.អ.ក បានសម្រេចជ្រើសតាំង៖
១ – លោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា
២ – លោក ខៀវ កូទ្បា ជាអគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា។
ក.អ.ក នឹងរៀបចំសមាជដើម្បីបោះឆ្នោតជ្រើសរើសប្រធាននិងអគ្គលេខាធិការឱ្យស្របតាម លក្ខន្តិកៈរបស់ខ្លួននាពេលវេលាសមស្របក្នុងពេលឆាប់ៗខាងមុខ។ អាស្រ័យហេតុនេះសូមសមាជិក សមាជិកា ក.អ.ក ទាំងអស់មេត្តាជ្រាប។
សូមសមាជិកសមាជិកា ក.អ.ក ទាំងអស់ទទួលនូវការរាប់អានដ៏ស្មោះស្មគ្រ័អំពី ក.អ.ក៕ ប្រភព៖Club of Cambodian Journalists
