Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ បង្ហាញគម្រោងការឈរឈ្មោះបោះឆ្នោតសកលឆ្នាំ២០២៣

BY Khmerpress December 7, 2022
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ បង្ហាញគម្រោងការឈរឈ្មោះបោះឆ្នោតសកលឆ្នាំ២០២៣

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃអង្គារនេះថា លោកចង់កាន់អំណាចរហូតដល់ឆ្នាំ២០២៥ ដែលបង្ហាញជាលើកដំបូងថា លោកគ្រោងនឹងឈរឈ្មោះក្នុងការបោះឆ្នោតសកល នាដើមឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០២២។

ប្រទេស​ថៃ​គ្រោង​នឹង​រៀបចំការ​បោះឆ្នោតសកល​នៅ​ដើម​ឆ្នាំ​ក្រោយ ហើយ​នៅ​ថ្ងៃ​អង្គារនេះគណបក្ស​ភឿថៃ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​បំផុតរបស់ប្រទេសនេះ បាន​ចាប់​ផ្តើម​បង្ហាញប្រធានបទយុទ្ធនាការ​មួយ​ចំនួន​របស់​ខ្លួន។

លោក ប្រាយុទ្ធ បានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ ហើយបានបន្តតំណែងនេះនៅក្នុងការបោះឆ្នោតឆ្នាំ២០១៩ ដ៏ចម្រូងចម្រាស ខណៈប្រជាប្រិយភាពរបស់គាត់ ស្ថិតនៅក្នុងភាពស្រពិចស្រពិល។

គណបក្សភឿថៃជាប់ចំណាត់ថ្នាក់លេខ១ក្នុងការស្ទង់មតិ ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​ថៃ​បច្ចុប្បន្ន​ដែល​ព្រាង​ក្រោម​ការគ្រប់គ្រង​របស់​យោធា​ បាន​ដាក់​ប្រព័ន្ធ​នេះ​ឱ្យ​គាំទ្រ​គណបក្ស​ដែល​មាន​ទំនាក់ទំនង​នឹង​យោធា។

កាលពីខែកញ្ញាអាណត្តិប្រាំបីឆ្នាំរបស់ លោក ប្រាយុទ្ធ ត្រូវបានតុលាការធម្មនុញ្ញសម្រេចថា នឹងផុតកំណត់នៅឆ្នាំ២០២៥។

នាយករដ្ឋមន្ត្រីថៃរូបនេះ ត្រូវបានគេរំពឹងខ្ពស់ថា នឹងចាកចេញពីគណបក្ស Palang Parsharath ដែលដឹកនាំក្រុមចម្រុះកំពុងកាន់អំណាចបច្ចុប្បន្ន ហើយចូលរួមជាមួយគណបក្សថ្មីមួយ ដែលត្រូវបានគេជឿថាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់គាត់មុនការបោះឆ្នោត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: