Tesla នឹងនាំយករថយន្ត ២ប្រភេទទៅលក់ក្នុងទីផ្សារថៃ ខណៈតម្លៃមានចាប់ពីជាង ៥ម៉ឺនដល់ជាង ៧ម៉ឺនដុល្លារ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូនេះបានឲ្យដឹងថា រថយន្តដើរដោយថាមពលអគ្គិសនី ២ប្រភេទរបស់ក្រុមហ៊ុន Tesla ត្រូវបានគេចុះកិច្ចព្រមព្រៀងរួចរាល់ក្នុងការនាំយកទៅលក់នៅក្នុងទីផ្សារប្រទេសថៃ។ តាមគម្រោងគឺអតិថិជនអាចទទួលបានរថយន្តជាក់ស្តែងនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ ២០២៣ខាងមុខនេះ ខណៈការបញ្ជាទិញទុកមុនអាចត្រូវបានធ្វើឡើងចាប់ពីថ្ងៃនេះតទៅ។
រថយន្ត Tesla ទាំង ២ប្រភេទដែលនឹងមានវត្តមាននៅក្នុងប្រទេសថៃនោះរួមមាន៖
-រថយន្តប្រភេទ Model 3 ដែលមាន ៣ស៊េរី៖
១-Single motor (rear-wheel drive) តម្លៃ ១,៥៧៩ លានបាត (៥០,៥៤៥ ដុល្លារអាមេរិក )
២-Long range (dual motor, all-wheel drive) តម្លៃ ១,៩៩៩ លានបាត (៥៧,៤៦០ ដុល្លារអាមេរិក)
៣-Performance (dual motor, all-wheel drive) តម្លៃ ២,៣០៩ លានបាត (៦៦,៤០០ ដុល្លារអាមេរិក)
-រថយន្តប្រភេទ Model Y ដែលមាន ៣ស៊េរី៖
១-Single motor (rear-wheel drive) តម្លៃ ១,៩៥៩ លានបាត (៥៦,៣៥០ ដុល្លារអាមេរិក )
២-Long range (dual motor, all-wheel drive) តម្លៃ ២,២៥៩ លានបាត (៦៤,៩៧០ ដុល្លារអាមេរិក)
៣-Performance (dual motor, all-wheel drive) តម្លៃ ២,៥០៩ លានបាត (៧២,១៦០ ដុល្លារអាមេរិក)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
