ជីវិតក្រោយឈប់ពីសិល្បៈ តារាសម្តែងហុងកុង លោក Chow Yun Fat ទោះមានលុយរាប់រយលានដុល្លារក្នុងដៃ ក៏នៅតែរស់នៅដោយភាពសាមញ្ញ
(ហុងកុង)៖ លោក Chow Yun Fat កំពុងមានជីវិតរីករាយបន្ទាប់ពីចាកចេញពីវិស័យសិល្បៈ។ គាត់មមាញឹកនឹងចំណូលចិត្តផ្ទាល់ខ្លួន ដូចជាការឡើងភ្នំ ការរត់ ជាដើម។ នៅថ្ងៃទី០៦ ខែធ្នូ HK01 បានរាយការណ៍ថា Chow Yun Fat បានចូលរួមក្នុងការប្រណាំងដែលធ្វើឡើងនៅហុងកុង លោក Chow Yun Fat នៅតែទទួលបានការគាំទ្រដោយអ្នកគាំទ្រជាច្រើនបានសុំធ្វើការថតរូប Selfie បន្ទាប់ពីការប្រកួត។
បន្ទាប់ពីឈប់សម្ដែង លោក Chow Yun Fat បានលះបង់ពេលវេលាជាច្រើនដើម្បីចំណូលចិត្តផ្ទាល់ខ្លួន។ តារារូបនេះក៏ហាត់ប្រាណជារៀងរាល់ថ្ងៃតាមរយៈការឡើងភ្នំ និងរត់ប្រណាំង និងរបៀបរស់នៅដែលមានសុខភាពល្អ ល្អសម្រាប់មនុស្សចាស់។ អតីតតារាសម្តែងវ័យជិត៧០ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិរហូតដល់ ៧០០លានដុល្លារអាមេរិក ប៉ុន្តែលោក និងភរិយានៅតែចំណាយដោយសន្សំសំចៃ និងយល់ព្រមប្រើប្រាស់ទ្រព្យសម្បត្តិទាំងអស់របស់ពួកគេសម្រាប់សប្បុរសធម៌។
លោក Chow Yun Fat កើតក្នុងឆ្នាំ១៩៥៥ តារាសម្តែងរូបនេះបានធ្វើឱ្យទស្សនិកជនអាស៊ីមានការចាប់អារម្មណ៍តាមរយៈខ្សែភាពយន្តជាច្រើនដូចជា Diep blood និង two heroes, God of Cards, Crouching Tiger, Hidden Dragon, Heroic Identity, Bund… ស្នាដៃចុងក្រោយរបស់គាត់គឺ The Counterfeiter (2018)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត



