PR December 9, 2022

ក្រុមហ៊ុន SOSAN GLOBAL CO.,LDT ប្រកាសនាំចូល Saketi Saffronលេខ1 មកលក់នៅកម្ពុជា

Naren

កញ្ញា  សូ សាន ម្ចាស់ក្រុមហ៊ុន  SoSan Global Co.,Ltd ព្រមទាំងក្រុមការងារ ថ្មីៗនេះ បានមកដល់ទីតាំងក្រុមហ៊ុន Mohammad Saketi Saffron ដែលស្ថិតនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់។ ក្នុងការអញ្ជើញមកដល់ទីតាំងនេះ កញ្ញា សូ សាន បានមកចុះកុងត្រាជាមួយក្រុមហ៊ុននៅប្រទេសអារ៉ាប់ផ្ទាល់ ដើម្បីនាំចូលបន្តនូវបណ្តូលផ្កា Saketi Saffron លេខ1 ដែលល្អ មកលក់នៅកម្ពុជាយើង។

ក្នុងនាមជាក្រុមហ៊ុន នាំចូលបណ្តូលផ្កា Saketi Saffron ផ្តាច់មុខនៅកម្ពុជា កញ្ញា សូ សាន ចង់បង្ហាញទៅអតិថិជនថា Saketi Saffron នេះគឺពិតជារបស់ធម្មជាតិ មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ ហើយក៏ចង់ឱ្យបងប្អូនអតិថិជនSakati Saffron ទាំងអស់គ្នាកាន់តែមានទំនុកចិត្តបំផុត ដោយសារក្រុមហ៊ុន  SoSan Global Co.,Ltd មកបង្ហាញទីតាំងពិតៗ សកម្មភាពពិតៗ និងការវេចខ្ចប់ នៅប្រទេសអារ៉ាប់ផ្ទាល់តែម្តង។

Saketi Saffron ជាប្រភេទផ្កា ដែលល្បីក្នុងទីផ្សានៅប្រទេសអារ៉ាប់ ហើយមានតម្លៃថ្លៃ និងល្អចំពោះសុខភាព បណ្តូលផ្កា Saffron ជារុក្ខជាតិមួយដែលមានសារធាតុចិញ្ចឹមនិងមានគុណប្រយោជន៌ជាច្រើន។ ជាពិសេសជាផលិតផលដែលអាចប្រើបានទាំងបុរសនិងស្រ្តី ដែលមានវ័យកណ្តាល ហើយថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា ជួយបង្កើនកម្លាំង ឱ្យគេងលក់ស្រួល ជំនួយការចងចាំ បំបាត់ការឈឺក្បាល ស្ត្រេស និង ជួយឱ្យសម្រស់ក្មេងជាងវ័យ។

សម្រាប់អតិថិជនដែលមានបំណងក្នុងការជាវ និងសាកសួរព័ត៌មានលម្អិត តាមរយៈ 010330025/017330025 ឬហ្វេសប៊ុកផេក Saketi Saffron Cambodia និង  SoSan Global Co.,Ltd