Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តព្រៃវែង ប្រកាសពីអ្នកកើតជំងឺកូវីដ ម្នាក់បានស្លាប់ និងរកឃើញឆ្លងថ្មីចំនួន១០នាក់ទៀត ដែលខ្លះមកពីភ្នំពេញ និងប្រទេសថៃ

    BY Khmerpress May 21, 2021
    រដ្ឋបាលខេត្តព្រៃវែង ប្រកាសពីអ្នកកើតជំងឺកូវីដ ម្នាក់បានស្លាប់ និងរកឃើញឆ្លងថ្មីចំនួន១០នាក់ទៀត ដែលខ្លះមកពីភ្នំពេញ និងប្រទេសថៃ

    (ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសពីអ្នកកើតជំងឺកូវីដម្នាក់បានស្លាប់ ហើយបានរកឃើញអ្នកឆ្លងថ្មីចំនួន១០នាក់បន្ថែមទៀត ដែលខ្លះមកពីភ្នំពេញ និងខ្លះទៀតមកពីប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ។

    អ្នកឆ្លងជំងឺកូវីដ១៩ ទាំង១០នាក់នេះ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ព្រឹត្តិការណ៍ ២០មកុម្ភៈ និងមកពីរាជធានី-ខេត្ត និងមកពីប្រទេសថៃ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង មានអ្នកកើតជំងឺកូវីដ១៩ ចំនួន២២៤នាក់ បានព្យាបាលជាសះស្បើយចំនួន១១៤នាក់ កំពុងសម្រាកព្យាបាលចំនួន ១០៦នាក់ និងស្លាប់ចំនួន ០៤នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

    ខាក្រោមនេះ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែង៖

    Share This Post: