ធនាគារ វីង ផ្តល់កម្ចីតាមកម្មវិធីទូរស័ព្ទដៃស្នើភ្លាម អនុម័តភ្លាមៗ ជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែង
ជាមួយនឹងវីងឌីជីថលឡូន អ្នកដែលត្រូវការហិរញ្ញវត្ថុអាចស្នើសុំប្រាក់កម្ចីភ្លាមៗពីធនាគារ វីង តាមរយៈស្មាតហ្វូនរបស់ពួកគេដោយបំពេញព័ត៌មានតិចតួចបំផុត។
នៅខណៈពេលដែលប្រទេសកម្ពុជាកំពុងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញក្រោយពីវិបត្តិកូវីដ-១៩ ធនាគារវីង កំពុងបំពេញតួនាទីរបស់ខ្លួនតាមរយៈការផ្តល់ប្រាក់កម្ចីតាមប្រព័ន្ធឌីជីថលភ្លាមៗដល់អ្នកដែលត្រូវការជំនួយហិរញ្ញវត្ថុ ទាំងម្ចាស់អាជីវកម្មខ្នាតតូច ទាំងបុគ្គលម្នាក់ៗសម្រាប់តម្រូវការផ្ទាល់ខ្លួន។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “ជំងឺកូវីដ-១៩ មិនត្រឹមតែមានផលប៉ះពាល់ដល់សុខភាពដែលមិនធ្លាប់មានពីមុនមកនោះទេ ប៉ុន្តែក៏មានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្នែកសេដ្ឋកិច្ចសហគមន៍យើងផងដែរ។” “ដូច្នេះហើយ ទើបពួកយើងបានសម្រេចចិត្តបង្កើតវីងឌីជីថលឡូន ក្នុងគោលបំណងគោលបំណងជួយអតិថិជនជាលក្ខណៈបុគ្គល ក៏ដូចជាអតិថិជនជាសហគ្រាសធុនតូច និងមធ្យមដែលត្រូវការហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការចាំបាច់រៀងៗខ្លួន និងផ្តល់ទុនសម្រាប់ប្រតិបត្តិការអាជីវកម្មខ្នាតតូច ក្នុងអំឡុងពេលក្រោយមានការរាតត្បាតនៃ កូវីដ-១៩ ផងដែរ។”
លោក ឌឿក តារាវុធ នាយកគ្រប់គ្រងឥណទាន នៃធនាគារវីងបានមានប្រសាសន៍ថា៖ “ការទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីអ្នកផ្តល់សេវាហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវគឺមានប្រយោជន៍ណាស់ចំពោះសហគមន៍របស់យើង”។ “ធនាគារ វីង ប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌច្បាប់របស់ធនាគារជាតិនៃកម្ពុជា ហើយយើងសង្ឃឹមថា សេវាកម្មរបស់យើងនឹងអាចជួយឲ្យប្រជាជនជៀសវាងពីអ្នកផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ ដែលគិតអត្រាការប្រាក់ខ្ពស់បាន”។

ជាមួយនឹងវីងឌីជីថលឡូន អតិថិជនអាចដាក់សំណើសុំប្រាក់កម្ចីពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈស្មាតហ្វូន ដោយមិនចាំបាច់ទៅសាខាធនាគារដោយផ្ទាល់នោះឡើយ។
ធនាគារ វីង នឹង ឆ្លើយតបទៅសំណើសុំកម្ចីភ្លាមៗ ដោយមិនចាំបាច់រង់ចាំរហូតដល់បី ឬបួនសប្តាហ៍ដូចពីមុននោះទេ។
ធនាគារ វីង ផ្តល់ប្រាក់កម្ចីរហូតដល់ ៥០.០០០ ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ទាបបំផុតមួយភាគរយក្នុងមួយខែ និងរយៈពេលកម្ចីរហូតដល់ ៣ ឆ្នាំ។
អ្នកប្រើប្រាស់សេវាផ្សេងៗនៅក្នុងកម្មវិធី Wing Bank App ដូចជា៖ វីងKHQR វីងម៉ល សេវាបើកប្រាក់បៀវត្សរ៍ ឬក៏សេវាផ្សេងទៀត សុទ្ធតែអាចសុំកម្ចីវីងឌីជីថលឡូនដោយមិនចាំបាច់មានវត្ថុបញ្ចាំនៅធនាគារនោះឡើយ។ ប្រាក់កម្ចីនេះត្រូវបានអនុម័តដោយមិនចាំបាច់មានទ្រព្យបញ្ចាំ និងអ្នកធានាផងដែរ។
វីងឌីជីថលឡូន គឺជាគំរូនៃការសម្រេចចិត្តឥណទានដែលផ្តល់នូវការឆ្លើយតបភ្លាមៗ បន្ទាប់ពីសំណើសុំកម្ចីតូ្រវបានដាក់ស្នើដោយជោគជ័យតាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារវីង។
ដើម្បីស្នើសុំកម្ចីឌីជីថល គ្រាន់តែចុចលើ “វីងឌីជីថលឡូន” នៅក្នុងកម្មវិធី Wing Bank App ហើយវាយបញ្ចូលព័ត៌មានផ្សេងៗ។
ធនាគារនឹងជូនដំណឹងអំពីសំណើកម្ចីភ្លាមៗបន្ទាប់ពីបំពេញសំណើរួចរាល់។
សម្រាប់អ្នកដែលមិនមានគណនីធនាគារ វីង គ្រាន់តែចូលទៅកាន់ Google Play Store ឬ App Store ទាញយកកម្មវិធី Wing Bank App ហើយចុះឈ្មោះ ជាការស្រេច។
វីងឌីជីថលឡូន ប្រើប្រាស់ឧបករណ៍ AI និងម៉ាស៊ីនសិក្សាដ៏ទំនើប ដើម្បីផ្តល់ការសម្រេចចិត្តលើប្រាក់កម្ចីភ្លាមៗ ហើយប្រាក់កម្ចីដែលត្រូវបានអនុម័តនឹងត្រូវបានផ្តល់ឲ្យអតិថិជនភ្លាមៗ។ ដំណើរការទាំងមូលត្រូវបានការពារតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុឌីជីថលរបស់ធនាគារវីង ដោយធានាបាននូវទំនុកចិត្តនៅពេលធ្វើការស្នើសុំ៕

