Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំ២០២២ រៀបចំឡើងរយៈពេល៥ថ្ងៃ នៅកោះពេជ្រ

    BY Khmerpress December 15, 2022
    ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំ២០២២ រៀបចំឡើងរយៈពេល៥ថ្ងៃ នៅកោះពេជ្រ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី ១៥ ឆ្នាំ២០២២» នៅព្រឹក ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

    ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម, បង្កើតឱកាសទីផ្សារ, បង្ហាញពីបរិយាកាស ធុរកិច្ច, និងសក្ដានុពលវិនិយោគ ព្រមទាំងគោលនយោបាយគាំពារ របស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន។

    សម្រាប់ឆ្នាំ២០២២ ពិព័រណ៍ពាណិជ្ជកម្មនេះ មានការចូលរួមគាំទ្រពីបណ្ដាប្រទេស នៅក្នុងតំបន់ជាច្រើនដូចជា៖ ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ថៃឡង់ដ៍ វៀតណាម ឥណ្ឌូនេស៊ី ឡាវ ឥណ្ឌា ទួគី ប៉ាគីស្ថាន សឹង្ហបុរី និងមន្ទីរពាណិជ្ជកម្មទាំង ២៥ រាជធានី-ខេត្ត អង្គការ សមាគម ព្រមទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេសជាច្រើន ដើម្បីតាំងបង្ហាញផលិតផល និងសេវាកម្មស្ទើរគ្រប់ប្រភេទដូចជា ផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម គ្រឿងចក្រ គ្រឿងសំអាង គ្រឿងសង្ហារិម សំលៀកបំពាក់ សិប្បកម្ម គ្រឿងអលង្ការ វត្ថុអនុស្សារីយ៍ គ្រឿងអគ្គិសនី ការវិនិយោគ និងសម្ភារប្រើប្រាស់នៅតាមគេហដ្ឋាន រហូតដល់វិស័យសណ្ឋាគារ និងធនាគារ។

    ពិព័រណ៍ពាណិជ្ជកម្មនេះ ក៏មានរៀបចំនូវកម្មវិធីដូចជា៖ ជំនួបពាណិជ្ជកម្ម វេទិកាវិនិយោគសិក្ខាសាលា ពិធីចុះហត្ថលេខាលើគម្រោងវិនិយោគនានា ហើយបើកជូនសាធារណជនចូលទស្សនា ចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែធ្នូ ២០២២៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: