សិល្បៈ December 16, 2022

កម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនខ្លួនមេតុងទីនអនឡាញ អ្នកនាង អឿន ម៉ូលីកា ទៅតុលាការហើយ

Khmerpress

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញបាន បញ្ជូនខ្លួនមេតុងទីនអនឡាញ​ដ៏ល្បីល្បាញ​មួយរូបគឺឈ្មោះ អឿន ម៉ូលីកា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្រគល់ឲ្យតំណាង​អយ្យការបើកការស៊ើប​សួរ​តាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥ និង២៥នាទីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ បានចុះធ្វើការ​ឃាត់ខ្លួននាង អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក។

ការឃាត់ខ្លួននាង ម៉ូ លីកា គឺសមត្ថកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់កូនតុងទីនជាច្រើននាក់ដែលកំពង់វ័ណ្ឌ.កជាមួយមេតុងទីនរូបនេះ ​បច្ចុប្បន្ន ស្រ្តីសង្ស័យ អឿន ម៉ូលីកា ត្រូវបានបញ្ជូនខ្លួនទៅដល់លាសាដំបូងរាជធានីភ្នំពេញហើយ ដោយកំពុងស្ថិតក្នុងដំណាក់កាល​តំណាងអយ្យការបើកការ​ស៊ើបសួរនៅឡើយ៕ ប្រភព៖ BTV News