Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តព្រះសីហនុ បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ពេលពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវខេត្តលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទព វង្ស) និងផ្លូវខេត្ត លេខ១៤៨ (តិរវិថីសម្ដេចតេជោហ៊ុន សែន)

    BY Khmerpress December 21, 2022
    រដ្ឋបាលខេត្តព្រះសីហនុ បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ពេលពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវខេត្តលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទព វង្ស) និងផ្លូវខេត្ត លេខ១៤៨ (តិរវិថីសម្ដេចតេជោហ៊ុន សែន)

    (ព្រះសីហនុ)៖ ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវខេត្តលេខ១៤៦បេ (វីថីសម្ដេចព្រះសង្ឃរាជ ទេព វង្ស) និងផ្លូវខេត្តលេខ១៤៨ (តិរវិថីសម្តេចតេជោហ៊ុន សែន) នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន។

    ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) និងផ្អាកការដ្ឋានសំណង់ ការកាយយកអាចម៌ដី ការដឹកជញ្ជូនដី នៅតាមបណ្ដោយផ្លូវខេត្តលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៥៖០០ នាទីព្រឹក រហូតដល់ចប់កម្មវិធី៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: