សូមចូលរួមរំលែកទុក្ខ! សាស្រ្តាចារ្យ នូ សណ្ដាប់ តួអង្គក្នុងភាពយន្តរឿង «ទឹកចិត្តម្តាយ» បានទទួលមរណភាពហើយ
តារាសម្តែងជើងចាស់ លោកស្រី នូ សណ្ដាប់ និងជាព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត បានទទួលមរណភាពហើយនៅវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះ។
បើយោងតាមការបង្ហោះរបស់ផេកហ្វេសប៊ុក Amazing Cambodia បានសរសេររៀបរាប់ថា៖ «សាស្រ្តាចារ្យ នូ សណ្ដាប់ ឯកទេសល្ខោននិយាយ ជាតួម្តាយក្នុងភាពយន្តរឿង ទឹកចិត្តម្តាយ ដ៏ល្បីល្បាញទូទាំងប្រទេស (ថតកាលពីឆ្នាំ២០០៣) បានទទួលមរណភាពវេលាហើយ វេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២ នេះ។ សូមវិញ្ញាណក្ខ័ន្ធអ្នកគ្រូទៅកាន់សុគតិភព និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះចំពោះគ្រួសារសពពីចម្ងាយ»។ តាមប្រភពអ្នកសិល្បៈបុរាណ និងមហាជនជាច្រើន បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំនេះ តាមសាររំលែកទុក្ខ ក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត




