សិល្បៈ December 26, 2022

រំភើបជំនួស! ពូ ឃ្លាំង ប្រកាសផ្ដល់អាហារូបករណ៍ដល់ប្អូនស្រីជាប់និទ្ទេសAមកពីវិទ្យាល័យកំពង់ក្ដី ដែលមានជីវភាពខ្វះខាត រយៈពេលមួយឆ្នាំ សំរាប់ថ្លៃសិក្សានៅមហាវិទ្យាល័យ

Khmerpress

រាជធានីភ្នំពេញ៖ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់លោកពូ ឃ្លាំង ដែលជាតារាចម្រៀងរ៉េបដ៏ល្បីមួយរូប និងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេស នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានចូលរួមអបអសាទរប្អូនស្រី ដែលបានជាប់និទ្ទេសA ដោយលោក ពូ ឃ្លាំង បានជួយលើកទឹកចិត្ត និងអបអរសាទរទៅដល់ប្អូនស្រីជាប់និទ្ទេសA ថែមទាំងផ្ដល់អាហារូបករណ៍រយៈពេល ១ឆ្នាំ សំរាប់ថ្លៃសិក្សានៅមហាវិទ្យាល័យ តាមជំនាញដែលចង់បាន។

ក្នុងនោះ លោក ពូ ឃ្លាំង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “មិនមែនជោរតាមគ្នាទេ តែជាទឹកចិត្តបន្តិចបន្តួច ការស្រលាញ់ ការជួយលើកទឹកចិត្ត នឹងការរំភើបពេក… អបអសាទរដែលក្មួយបានជាប់និទ្ទេសA អរគុណដែលលោកពូ អ្នកមីង ដែលខំតស៊ូអោយកូនបានរៀនរហូតដល់ប្រលងជាប់បែបនេះ បើមិនទាន់មានអ្នកជួយក្មួយ ពូ អាចផ្តល់អាហារូបករណ៍ ជូនក្មួយមួយឆ្នាំ សំរាប់ថ្លៃសិក្សានៅមហាវិទ្យាល័យ តាមជំនាញដែលក្មួយរើស និងស្រលាញ់ តែបើក្មួយស្រលាញ់ជំនាញផ្នែក ទីផ្សារ នឹងការងារលើវិស័យ Media ពូអាចផ្តល់ឱកាសអោយក្មួយរៀនផង នឹងធ្វើការផងជាមួយក្រុមហ៊ុនរបស់ខ្ញុំផ្ទាល់ លើជំនាញនេះ បណ្តុះបណ្តាលដោយ P-K ( Rith Omega ) អាចទាក់ទងជំនួយការខ្ញុំផ្ទាល់បាន : +855 96 227 2876 ថ្ងៃ1 ខែ1 ឆ្នាំ 2023 ជួបគ្នានៅសៀមរាបណា ៕ “ ប្រភព៖ Pou Khlaing