ព័ត៌មានជាតិ January 12, 2023

ផ្ទុះទុយោបូមខ្សាច់បង្កប់កាត់ផ្លូវជាតិលេខ២ បណ្តាលឱ្យកកស្ទះចរាចរណ៍ទាំងព្រឹក

Naren

(ភ្នំពេញ)៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែផ្ទុះបំពង់ទុយោបូមខ្សាច់ ដែលបង្កប់ក្រោមដីកាត់ទទឹងផ្លូវជាតិលេខ២ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចជិតសាលាអន្តរជាតិACE លេីកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង០៦:២០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ។

យោងតាមប្រភព ភ្លាមៗនោះ អាជ្ញាធរ​មូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុដើម្បីកៀរ​ប្រមូល​ខ្សាច់​ចេញ​។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយទៀត៕

រូបភាព៖ rin ratanak