WB ព្រមានថា សេដ្ឋកិច្ចពិភពលោក អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិនៅឆ្នាំ២០២៣នេះ
ធនាគារពិភពលោក (WB) បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៣ដោយសារតែផលប៉ះពាល់នៃការកើនឡើងអត្រាការប្រាក់ ជម្លោះក្នុងប្រទេសអ៊ុយក្រែន និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសំខាន់ៗ។ ធនាគារពិភពលោកព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកក្នុងឆ្នាំ២០២៣ ត្រឹមតែ ១.៧% ដែលជាអត្រាកំណើនយឺតបំផុតចាប់តាំងពីឆ្នាំ ១៩៩៣ នេះបើយោងតាមសារព័ត៌មាន Nikkei បានរាយការណ៍នៅថ្ងៃទី១១ ខែមករា។
ធនាគារពិភពលោក ក៏បានកាត់បន្ថយការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់សហរដ្ឋអាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូចំនួន ០.៥% ផងដែរ។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចធំៗជាច្រើនអាចបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ចថ្មី។ ទន្ទឹមនឹងនេះដែរ កំណើននៅក្នុងប្រទេសចិននៅឆ្នាំនេះបានធ្លាក់ចុះដល់២.៧% ជាអត្រាយឺតបំផុតទី២ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍១៩៧០ និងក្រោយឆ្នាំ២០២០មក ពេលដែលការដាក់កំហិតគ្មានកូវីដ ឬ zero-COVID ភាពវឹកវរក្នុងទីផ្សារអចលនទ្រព្យនិងគ្រោះទុរ្ភិក្ស បានប៉ះពាល់ដល់ការប្រើប្រាស់ ផលិតកម្ម និងវិនិយោគ
ធនាគារពិភពលោកបាននិយាយថា សម្ពាធអតិផរណាមួយចំនួននឹងចាប់ផ្តើមធូរស្រាលនៅចុងឆ្នាំ២០២២ នៅពេលដែលតម្លៃថាមពល និងទំនិញធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយ WB ក៏បានព្រមានអំពីហានិភ័យនៃការរំខានការផ្គត់ផ្គង់ និងការកើនឡើងអតិផរណាស្នូល។ ធនាគារពិភពលោកអំពាវនាវឱ្យសហគមន៍អន្តរជាតិពង្រឹងការគាំទ្រដល់ប្រទេសដែលមានចំណូលទាប ដើម្បីឆ្លើយតបទៅនឹងការប៉ះទង្គិចតម្លៃស្បៀងអាហារ និងថាមពល៕

ប្រភព៖ zingnews
