បវកញ្ញាថៃ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយនឹង ឈុតរាត្រីសមោសដែលកែច្នៃចេញពីក្រវិលកំប៉ុង
កញ្ញា Anna Sueangam-iam បវកញ្ញាចក្រវាលថៃ ឆ្នាំ២០២២ បានបង្ហាញខ្លួនក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២២ នៅក្នុងវគ្គប្រកួតបឋម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ក្រោយស្លៀកឈុតរាត្រីសមោសដែលកែច្នៃចេញពីក្រវិលកំប៉ុង។
រ៉ូបនេះមានអត្ថន័យពិសេស ដោយសារឪពុករបស់បវកញ្ញាថៃរូបនេះជាអ្នកប្រមូលសំរាម។ ម្តាយរបស់នាងជាអ្នកបោសសម្អាតផ្លូវ ឈុតនេះត្រូវបានគេហៅថា “Hidden Precious Diamond Dress”។ ឈុតនេះទទួលបានបានការសរសើរពីអ្នកប្រើប្រាស់បណ្តាញសង្គម។ សូមរំលឹកថា រាត្រីគ្រងមកុដបវរកញ្ញាចក្រវាលលើកទី៧១ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) នៅមជ្ឈមណ្ឌលសន្និបាត New Orleans Morial ក្នុងរដ្ឋ Louisiana ដោយកម្ពុជា ក៏បានបញ្ជូន កញ្ញា ហង្ស ម៉ានីតា ចូលរួមប្រកួតផងដែរ៕




