ក្រុមហ៊ុនមួយនៅប្រទេសចិន សុំទោសបុគ្គលិករបស់ខ្លួន ក្រោយដំឡើងប្រាក់ខែបានត្រឹមតែ៧ដុល្លារសម្រាប់បុគ្គលិកម្នាក់ៗ
ក្រុមហ៊ុនមួយនៅភាគនិរតីនៃប្រទេសចិនបានសុំទោសដល់បុគ្គលិកខ្លួន ក្រោយដំឡើងប្រាក់ខែបានតិចតួចចំនួន ៥០យន់ (៧.៤០ដុល្លារ) ដោយលើកឡើងថាដោយសារតែចំពេលវេលាសេដ្ឋកិច្ចដ៏លំបាក។ Meixin ដែលជាក្រុមហ៊ុនផលិតទ្វារល្បីមួយ ដែលមានមូលដ្ឋាននៅទីក្រុង Chongqing ប្រទេសចិន បានសុំទោសបុគ្គលិករបស់ខ្លួន បន្ទាប់ពីដំឡើងប្រាក់ឈ្នួលត្រឹមតែ ៧.៤០ដុល្លារ ក្នុងឆ្នាំកន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ SOUTH CHINA MORNING POST នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
ថ្លែងទៅកាន់ SCMP នាយកផ្នែកធនធានមនុស្ស បាននិយាយថា ក្រុមហ៊ុនបានបរាជ័យក្នុងការបំពេញគោលដៅអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំកន្លងទៅ ដោយសារហេតុផលជាច្រើន រួមទាំង បិទផ្លូវ ទីផ្សារអចលនទ្រព្យធ្លាក់ចុះ និងការដាច់ចរន្តអគ្គិសនីនៅក្នុងរោងចក្រក្នុងឆ្នាំនេះ។ «យើងសោកស្តាយដែលបានប្រកាសថាការដំឡើងប្រាក់ខែ ដែលជាចំនួនតិចតួច តែនេះជាអ្វីដែលក្រុមហ៊ុនអាចធ្វើបាន។ យើងសង្ឃឹមថាអ្នករាល់គ្នានឹងសហការដើម្បីបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុននៅឆ្នាំបន្តបន្ទាប់»។ លោកបន្តថា «ឆ្នាំ 2022 គឺពិបាកខ្លាំងណាស់សម្រាប់ពួកយើង»៕ ប្រភព៖ scmp


