ព័ត៌មានអន្តរជាតិ January 23, 2023

កៅអីហ្គេមតម្លៃជាង ២០០០ដុល្លារអាម៉េរិក ពីក្រុមហ៊ុន Porsche មានតែ៩១១គ្រឿងប៉ុណ្ណោះ

Naren

ថ្មីៗនេះ ក្រុមហ៊ុនរថយន្តទំនើប Porsche និង Recaro បានសហការដាក់លក់នូវកៅអីអង្គុយលេងហ្គេម (gaming chair) ដែលមានឈ្មោះថា Porsche 911 GT3 R។ យោងតាមព័ត៌មានពីក្រុមហ៊ុន Porsche ម៉ូដែលកៅអីនេះត្រូវបានផលិតមានកំណត់ ហើយមានតែ៩១១គ្រឿងប៉ុណ្ណោះ។ កៅអីមានការរចនាជាមួយនឹងពណ៌៣រួមបញ្ជូលគ្នាគឺ ក្រហម ស និងខ្មៅ។ ផ្នែកខាងក្រោយប៉ាក់ដោយផ្លាកសញ្ញា Porsche ។

កៅអីមានសមត្ថភាពទ្រទម្ងន់រហូតដល់ ១៥០គីឡូក្រាម។ ម៉ូដែលនេះមានតម្លៃ ២,៤៩៩ ដុល្លារ ប៉ុន្តែនេះនៅតែជាតម្លៃដ៏សមរម្យមួយ ដោយសារតែក្រុមហ៊ុនរថយន្តពីមុនបានលក់កៅអីការិយាល័យ Office Chair RS ក្នុង តម្លៃរហូតដល់ ៦,៧៥០ ដុល្លារ ៕ ប្រភព​៖ motor1