Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទំនើបណាស់! ធនាគារវឌ្ឍនៈ ដាក់ឱ្យដំណើរការទូ ATM ចល័តដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា

    BY Khmerpress January 19, 2023
    ទំនើបណាស់! ធនាគារវឌ្ឍនៈ ដាក់ឱ្យដំណើរការទូ ATM ចល័តដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា

    ធនាគារវឌ្ឍនៈ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នេះ បានដាក់ឱ្យដំណើរការទូ ATM ចល័ត CASH2U ដែលជាម៉ាស៊ីន ATM ចល័តដំបូងគេនៅក្នុងប្រទេសកម្ពុជា។ យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ ធនាគារវឌ្ឍនៈ បានឱ្យដឹងថា ATM ចល័តនេះនឹងអនុញ្ញាតឱ្យអតិថិជនធ្វើការដកប្រាក់បានយ៉ាងងាយស្រួល ព្រមទាំងទទួលបានក្រដាសប្រាក់ថ្មីៗ និងកន្លែងដកប្រាក់ដែលមានសុវត្ថិភាពខ្ពស់។

    ជាមួយគ្នានេះ ATM ចល័ត CASH2U នឹងធ្វើដំណើរជុំវិញខណ្ឌធំៗទាំង ៥ ដែលមានដូចជា៖ ខណ្ឌ7មករា ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌចំការមន ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែមករា ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៨:០០យប់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    Share This Post: