នាឡិកាឆ្លាតវៃ Huawei Band 6 អ្នកឯកទេសសុខភាព និង កីឡា តម្លៃ $59 លក់ដាច់ខ្លាំងដល់ថ្នាក់ក្រុមហ៊ុនបញ្ចេញ4ជម្រើសពណ៌តែម្តង…
ភ្នំពេញ៖ ក្រោយមានសន្ទុះគាំទ្រខ្លាំងពីសំណាក់អតិថិជន និងដើម្បីឆ្លើយតបនូវសំណូមពររបស់អតិថិជនជារឿយៗ ក្រុមហ៊ុនហួវៃសម្រេចដាក់លក់នាឡិកាឆ្លាតវៃជំនាន់ថ្មី Huawei Band 6 អ្នកឯកទេសសុខភាព និង កីឡា តម្លៃ $59 ជាមួយនឹង 4 ជម្រើសពណ៌គឺ ពណ៌ខ្មៅ ពណ៌ទឹកក្រូច ពណ៌ផ្កាឈូក និង ពណ៌ស្លែ ចាប់ពីថ្ងៃនេះតទៅ។
អតិថិជនអាចរកជាវ Huawei Band 6 អ្នកឯកទេសសុខភាព និង កីឡា តម្លៃ $59 នៅតាម Huawei Showroom, ហាងដៃគូរសហការ ហាងលក់ទូរស័ព្ទ ដែលមានបុគ្គលិកលក់ ឬស្លាកសញ្ញាហួវៃទូទាំងប្រទេសដែលនៅក្បែរខ្លួនជាងគេ។
លោក ថង សារី នាយកផ្នែកទីផ្សារប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា Huawei Band 6 ពណ៌ខ្មៅ និង ពណ៌ទឹកក្រូចដែលទើបតែដាក់ចរាចរណ៍លើទីផ្សារភ្លាមអស់ស្តុកភ្លែត អាស្រ័យហេតុនេះដើម្បីផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់អតិថិជនទើបក្រុមហ៊ុនសម្រេចដាក់លក់ Huawei Band6 ជាមួយនឹង 4 ជម្រើសពណ៌តែម្តងគឺ ពណ៌ខ្មៅ ពណ៌ទឹកក្រូច ពណ៌ស្លែ និង ពណ៌ផ្កាឈូក។
សូមរំលឹកថា Huawei Band 6 ត្រូវបានក្រុមហ៊ុនដាក់រហ័ស្សនាមឲ្យជា អ្នកឯកទេសសុខភាព និងកីឡា មានបំពាក់មុខងារ វាស់កម្រិតអុកស៊ីសែនក្នុងឈាម SpO2 និង មុខងារវាស់ចង្វាក់បេះដូងប្រចាំថ្ងៃបានតាមរយៈមុខងារ វាស់ចង្វាក់បេះដូងជំនាន់ទី 4.0 អាច វាស់ 24ម៉ោងជាប់ ព្រមទាំង បំពាក់នូវមុខងារកីឡាជាង 96 ប្រភេទ សាកបំផុតសម្រាប់អ្នកស្រឡាញ់ការហាត់ប្រាណដោយខ្លួនឯង មិនចាំបាច់ចំណាយថវិកាបន្ថែមជួលគ្រូបង្វឹក។
វាមានរូបរាងស្រស់ស្អាតកំពូលស្រាលត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តហាត់ប្រាណ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើលំហាត់ប្រាណ ដោយពុំមានអារម្មណ៍ថាធ្ងន់ ឬរំខាន មានអេក្រង់ទំហំ 1.47” ប្រភេទ AMOLED ធំជាងជំនាន់មុន 148% ដែលបង្កលក្ខណៈកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់ សម្រាប់ពិនិត្យមើលម៉ោង តាមដានសុខភាព ឬ ធ្វើលំហាត់ប្រាណ។ វាមានមុខងារកីឡាជាង 96 ប្រភេទ សាកបំផុតសម្រាប់អ្នកស្រឡាញ់ការហាត់ប្រាណដោយខ្លួនឯង មិនចាំបាច់ចំណាយថវិកាបន្ថែមជួលគ្រូបង្វឹក ជាពិសេស អាចផ្លាស់ប្តូរមុខ នាឡិកាជាង 100+ ប្រភេទ សាកម្តងប្រើបានរហូត 14ថ្ងៃ មានភ្ជាប់បច្ចេកិវិទ្យាសាកថ្មលឿន Fast Charge ថែមទៀតផង។ មាន Huawei Band 6 អស់ក្តីបារម្ភរឿងបញ្ហាទឹកចូលនាឡិកា ព្រោះមានបំពាក់នូវមុខងារការពារជម្រាបទឹកជម្រៅ 50ម៉ែត 5ATM water-resistant អនុញ្ញាតិឲ្យអ្នកប្រើប្រាស់រីករាយងូតទឹក ហែលទឹកម៉ាសាលាញ់ ក៏មិនភ័យខ្លាចចូលទឹកខូច។

និយាយរួម ជ្រើសរើស Huawei Band 6 តម្លៃ $59 ពណ៌ខ្មៅ ពណ៌ទឹកក្រូច ពណ៌ផ្កាឈូក ឬពណ៌ស្លែក៏បាន ធ្វើតាមបេះដូង ព្រោះបានទាំងនាឡិកាពណ៌ត្រូវចិត្ត ហើយថែមទាំងបំពាក់នូវមុខងារសុខតាមដានសុខភាពប្រចាំថ្ងៃ និង កីឡាសម្បូរបែបទៀត។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់៖
ទូរស័ព្ទលេខ៖ 010 343 538
Website: https://consumer.huawei.com/kh/wearables/band6/
Facebook: https://www.facebook.com/huaweimobilekh
IG: https://www.instagram.com/huaweimobilekh/
YouTube: https://youtube.com/c/HuaweiMobileKH




