អស់ទាស់! តារាចម្រៀងរ៉េប វណ្ណដា នឹងមានវត្ដមានសម្តែងលើឆាកតន្រ្តីដ៏ធំលំដាប់ពិភពលោក ROLLING LOUD 2023 ដែលនឹងធ្វើឡើងនៅប្រទេសថៃ
- BY
- Naren
- January 28, 2023
តារាចម្រៀងរ៉េប វណ្ណដា បានទទួលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានការគាំទ្រជាច្រើនទៅលើស្នាដៃបទចម្រៀងរបស់ខ្លួន។ ថ្មីៗនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញថាតារាចម្រៀងរូបនេះ នឹងបង្ហាញខ្លួននៅក្នុងមហោស្រពតន្ត្រីដ៏ធំលំដាប់ពិភពលោកគឺ ROLLING LOUD ដែលនឹងធ្វើឡើងប្រទេសថៃ ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅប៉ាតាយ៉ា។
ក្នុងបញ្ជីតារាចម្រៀងដែលនឹងសម្តែងនៅក្នុងព្រឹត្តិការណ៍ដ៍ធំនេះគេឃើញមានតារាចម្រៀងល្បីៗជាច្រើនលំដាប់ពិភពលោកដូចជា Cardi B Chris Brown Travis Scott ដែលជាតួឯកសំខាន់នៅក្នុងកម្មវិធី ក្នុងនោះគេឃើញ តារាចម្រៀងអាស៊ីជាច្រើន និងជាពិសេសគឺ តារាចម្រៀងតែមួយគត់មកពីកម្ពុជា គឺ វណ្ណដា ដែលនឹងសម្តែងនៅថ្ងៃទី១៣ ខែមេសា។
សូមរំលឹកថា វណ្ណដា ធ្លាប់ចូលរួមលើសម្តែងលើឆាកអន្តរជាតិដូចជា ASEAN Music Showcase Festival 2022 នៅឯប្រទេស សឹង្ហបុរី និងបានសម្តែងលើឆាក Big Mountain Music Festival នៅឯប្រទេសថៃកាលពីចុងឆ្នាំ២០២២ផងដែរ។
Rolling Loud គឺជាមហោស្រពតន្ត្រីហ៊ីបហបអន្តរជាតិដែលធំជាងគេបំផុតនៅលើពិភពលោក ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ តែងតែធ្វើឡើងនៅតាមបណ្តាប្រទេសនានាដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ហូឡង់ រូម៉ានី ព័រទុយហ្គាល់ ថៃ និងអាល្លឺម៉ង់ ជាដើម៕
- Share This Post: