សូមចូលរួមរំលែកទុក្ខ! ព្រឹទ្ធាចារ្យសិល្បៈចម្រៀងមហោរី អ្នកគ្រូ ឌួង ម៉ារុី បានទទួលមរណភាព ដោយជរាពាធ
(ភ្នំពេញ)៖ ព្រឹទ្ធាចារ្យសិល្បៈចម្រៀងមហោរី អ្នកគ្រូ ឌួង ម៉ារុី បានទទួលមរណភាព នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។ នេះបើយោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក ព្រះសុរិយារាជ ដោយពិធីបុណ្យប្រារព្ធនៅគេហដ្ឋានលោកព្រឹទ្ធាចារ្យ នៅព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកអ្នកជាអ្នកស្នេហាវិស័យសិល្បៈរបាំបុរាណ ជាពិសេសច្រៀងមហោរី ប្រាកដណាស់និងស្គាល់ព្រឹទ្ធាចារ្យសិល្បៈ អ្នកគ្រូ ឌួង ម៉ារុី ដែលលោកជាសិល្បករនិងជាគ្រូបណ្តុះបណ្តាលចម្រៀងមហោរី ដែលមានបទពិសោធន៍រាប់ទស្សវត្ស ក្នុងការបម្រើវិស័យសិល្បៈវប្បធម៌។
ព្រឹទ្ធចារ្យសិល្បៈ អ្នកគ្រូ ឌួង ម៉ារុី បានចំណាយពេលស្ទើរមួយជីវិតដើម្បីប្រើវិស័យសិល្បៈ អ្នកគ្រូមានជំនាញឯកទេសខាងចម្រៀងបុរាណ និងមហោរីយ៉ាងស្ទាត់ជំនាញ និងបង្ហាត់បង្រៀងសិស្សជាច្រើនជំនាន់ ។ តាំងពីប្រទេសជាតិរំដោះពីរបបប្រល័យពូជសាសន៍មក ព្រឹទ្ធាចារ្យបានបម្រើវិស័យនេះអស់ពីកម្លាំងកាយចិត្ត និងស្មារតី មកទល់ដើមឆ្នាំ២០២១ ដែលអ្នកគ្រូបានមានជម្ងឺពុកឆ្អឹងធ្ងន់ធ្ងរដែលពុំអាចព្យាបាលបាន៕

រូបភាព៖ Amazing Cambodia

