Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ អម ដាណា ឧបត្ថម្ភបន្ថែមថវិកាចំនួន ១ពាន់ដុល្លារ ជូនដល់កីឡាករ ព្រំ សំណាង និងកីឡាករ អេ ណារត្ន័ ចំនួន ១ពាន់ដុល្លារ ដែលបានយកឈ្នះគូប្រកួត

    BY Khmerpress February 6, 2023
    លោកជំទាវ អម ដាណា ឧបត្ថម្ភបន្ថែមថវិកាចំនួន ១ពាន់ដុល្លារ ជូនដល់កីឡាករ ព្រំ សំណាង និងកីឡាករ  អេ ណារត្ន័ ចំនួន ១ពាន់ដុល្លារ ដែលបានយកឈ្នះគូប្រកួត

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ តាំង គីមឡេង បានបង្ហោះថា លោកជំទាវ Dana Orm បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន១០០០ដុល្លារ ជូនដល់កីឡាករ ព្រំ សំណាង និងបន្ថែម ១០០០ដុល្លារទៀតជូនកីឡាករ ឈ្មោះ អ៉េ ណារ័ត្ន បានយកឈ្នះកីឡាករថៃ ក្នុងការប្រកួតនៅស្ថានីយទូរទស្សន៍ PNN កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ។

    ក្នុងគណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ថា៖ “ពិតជារឿងដ៏គួរឲ្យរំភើប បន្ទាប់ទទួលបានដំណឹងកីឡាករប្រដាល់កម្ពុជាឈ្នះភ្លាម លោកជំទាវ Dana Orm បាន ឧបត្ថម្ភបន្ថែមនូវថវិកាចំនួន១០០០ដុល្លារជូនដល់កីឡាករ ព្រំសំណាង និង បន្ថែម១០០០ដុល្លារទៀតជូនកីឡាករ កម្ពុជាម្នាក់ទៀតដែលយកឈ្នះដូចគ្នា ឈ្មោះ អ៉េ ណារ័ត្ន ខ្មែរស្រឡាញ់ខ្មែរ ។”

    សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ Dana Orm បានឧបត្ថម្ភការធ្វើដំណើរទៅប្រកួតរបស់កីឡាប្រដាល់ ព្រំ សំណាង នូវថវិកាចំនួន៥ម៉ឺនបាត គិតជាប្រាក់ (៦លានពីសែនសាបសិបប្រាំបួនម៉ឺនរៀល) និងគិតជាប្រាក់ ដុល្លារ(១៥០០ដុល្លារ) សូមអរគុណនូវទឹកចិត្តរបស់លោកជំទាវសម្រាប់ ការយកចិត្តទុកដាក់និង មិនដែលទុកចោលនូវការលំបាករបស់កីឡាករណាម្នាក់ ៕

    ប្រភព៖ តាំង គីមឡេង

    Share This Post: