Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះភិក្ខុ ហាក់ សៀងហៃ បកស្រាយអត្ថន័យបាលីខ្មែរ លើខ្សែក្រវ៉ាត់ ​Thai Fight ​ ដែល​ ព្រំ សំណាង ឈ្នះ

    BY Khmerpress February 6, 2023
    ព្រះភិក្ខុ ហាក់ សៀងហៃ បកស្រាយអត្ថន័យបាលីខ្មែរ លើខ្សែក្រវ៉ាត់ ​Thai Fight ​ ដែល​ ព្រំ សំណាង ឈ្នះ

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រឹត្តិការណ៍ដ៏អស្ចារ្យ កីឡាករគុនខ្មែរ ព្រំ សំណាង ប្រើពេលត្រឹមតែ ១នាទី៥៦វិនាទីប៉ុណ្ណោះ ដាក់មួយជង្គង់ស្ទើរបែកឆ្អឹងជំនី ផ្ដួលកីឡាករជនជាតិអង់គ្លេស Thomas Capenter ឲ្យសន្លប់ទឹកទី១ នៅសង្វៀនថៃហ្វៃ នាទីក្រុងបាងកក ប្រទេសថៃ។

    បន្ទាប់ពីការប្រកួតនេះបានបញ្ចប់ ក៏មានមហាជនជាច្រើនម៉ឺននាក់បានចូលរួមអបអរសាទរ កីឡាករគុនខ្មែរ ព្រំ សំណាង ដែលបានយកជ័យជម្នះជូនជាតិមាតុភូមិ ភ្លាមៗនោះក៏ឃើញមានការភ្ញាក់ផ្អើល និងកំពុងជជែកវែកញែកពេញបណ្ដាញសង្គមពាក់ព័ន្ធនឹងខ្សែក្រវ៉ាត់ដែលមានអក្សរបាលីខ្មែរ។ ក្នុងនោះយោងតាមគណនីហ្វេសប៊ុករបស់ ព្រះតេជគុណ ហាក់ សៀងហៃ ឈ្មោះថា “ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា- BEC ” នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានបកស្រាយអត្ថន័យអក្សរបាលីខ្មែរ ដែលមាននៅលើខ្សែក្រវ៉ាតយ៉ាងដូច្នេះថា៖

    -នមោ ពុទ្ធាយ ៖ សូមនមស្ការថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធ
    -ឧ អា ក ស៖
    ឧ គឺ ឧដ្ឋានសម្បទាៈ ដល់ព្រមដោយការប្រឹងប្រែង
    អា គឺ អារក្ខសម្បទាៈ ដល់ព្រមដោយការថែរក្សា
    ក គឺ កល្យាណមិត្តតាៈ មានមិត្តល្អ
    ស គឺ សមជីវិតាៈ ចិញ្ចឹមជីវិតដោយស្មើ (ចេះចាយវាយ ទុកដាក់)។

    គិតជាវិជ្ជមាន៖ អក្សរសាស្រ្ត វប្បធម៌យើង មានឥទ្ធិពលផ្សព្វផ្សាយជ្រួតជ្រាបដល់ប្រទេសជិតខាងយកទៅប្រើប្រាស់ ដូចនេះ បើបានផ្សព្វផ្សាយទៅកាន់ពិភពលោកទៀត កាន់តែល្អប្រពៃ ៕ ប្រភព៖ ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា- BEC

    Share This Post: