សិល្បៈ February 7, 2023

នាយគ្រឿន បង្ហោះសារសូមទោស ក្រោយសម្តែងភ្លេចខ្លួនលើកយួរឆ្មាទាំងជាប់ប្រឡៅក

Naren

​នាយគ្រឿន ដែលជាតារាកំប្លែងដ៏ល្បីមួយរូបនៅ​កម្ពុជា​ ថ្មីៗនេះរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសបងប្អូនអ្នកដែលស្រលាញ់សត្វចិញ្ចឹម។ នៅក្នុងកម្មវិធីកំប្លែងប្រចាំសប្តាហ៍មួយ ដោយនៅក្នុងឈុតសម្តែង នាយគ្រឿន បានលើកយួរឆ្មាទាំងជាប់ប្រឡៅក ធ្វើឱ្យមហាជនបានបង្ហោះសាររិះគន់ យ៉ាងដូច្នេះថា៖« ដំបូង​គិត​ថា​​ខ្ចិ​លទើស ខាន​ផូស​រូប​យូរ​ហើយ។ តែថ្ងៃ​នេះ​សុំ​ទើស​តិច​ហើយ ព្រោះ​មើល​ទៅ​វា​ដូច​ជា​ជ្រុល​ពេក គិត​អី​រាល់​ថ្ងៃ​ហ្នឹង? ចង់​ល្បី? ខ្លាច​បាត់​ឈ្មោះ? ខ្លាច​គេ​ភ្លេច? ឫ​​ចង់​ល្បី​ដោយសារ​សត្វ? មនុស្ស​បើ​គិត​ឃើញ​តែ១ជ្រុង​ព្រោះ​តែ​ខ្លួន​ចង់​ល្បី​​ចង់​បាន​លុយ​ពេក​ធ្វើ​រឿង​ដែល​ថោកទាប​ជា​រឿង​​កំប្លែង​នោះ​គេមិ​នហៅ​ថាម​នុ​ស្ស​ទេ វាចូ​លលក្ខ​ណៈ​ថោក​ជាង​សត្វទៅទៀ​ត។ ចូរ​គិតមុ​នគូ​រ»។

ក្រោយពីបានរងការសម្តែងមិនពេញចិត្តពីមហាជន នាយគ្រឿន ក៏បានសុំទោស ដោយលើកឡើងថាសម្តែងភ្លេចខ្លួន និងលើកយួរឆ្មាមួយភ្លែត។ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ នាយគ្រឿន បានបង្ហោះសារយ៉ាងដូច្នេះថា៖ «សូមទោសបងប្អូនខ្ញុំដឹងខុសហេីយនូវការសំដែងលេងយួរឆ្មាភ្លេចខ្លួននឹកឃេីញថាក្រឡៅកឆ្មាធំដែរ យួរមួយភ្លែតវាមិនអី សត្វឆ្មាខ្ញុំមិនស្រលាញ់ក៏ខ្ញុំមិនស្អប់ដែរ។ បេីម្ចាស់ឆ្មាមិនសប្បាយចិត្តប្ដឹងឬឱ្យខ្ញុំសូមទោសឆ្មាក៏ខ្ញុំព្រម តែខ្ញុំអន់ចិត្តមានបងប្អូន ប្រមាថជីវិតខ្ញុំតែមិនអីទេខ្ញុំ ធ្វេីបុណ្យបានខ្លះដែរបេីមានជាតិក្រោយសូមកេីតជាសត្វទៅនៅភពផ្សេង»៕