ទាហានថៃ ៣,៦៦០នាក់ ចូលរួមសម្តែង Wai Kru នៃកីឡាប្រដាល់ Muay Thai បង្កើតកំណត់ត្រាពិភពលោក Guinness World Record
(អន្តរជាតិ)៖ ទាហានថៃ សរុបចំនួន៣,៦៦០នាក់ បានសម្តែងគុន Wai Kru នៃកីឡាប្រដាល់ Muay Thai ដែលបានបង្កើតកំណត់ត្រាពិភពលោកថ្មី ដែលជាការសំដែង Muaythai Wai Kru ដ៏ធំបំផុត ដោយបំបេកកំណត់ត្រាមុន ដោយមានអ្នកចូលរួមត្រឹមតែ ២៥០នាក់តែប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។
ពិធីនេះបានធ្វើឡើងនៅសួន Rajabhakti ខេត្ត Prachuap Khiri Khan ប្រទេសថៃ ដោយមានវត្តមាននាយករដ្ឋមន្ត្រីថៃ Prayut Chan O Cha ចូលរួមផងដែរ។ អ្នកចូលរួមទាំង ៣,៦៦០ នាក់ ដោយមាន រំលឹកគុនគ្រូ និងសម្តែងក្បាច់គុនម៉ឺយថៃ។ សូមរំលឹកថាពិធីគោរព wai kru គឺជាការរំលឹកគុនគ្រូនៅមុនការប្រកួត ដើម្បីបង្ហាញការគោរពចំពោះគ្រូបង្វឹក ឪពុកម្តាយ និងបុព្វបុរស៕ ប្រភព៖ bangkokpost





