គិតមកទល់ពេលនេះ មានប្រទេសចំនួន៧ ចុះឈ្មោះប្រកួត«គុនខ្មែរ» ក្នុងស៊ីហ្គេម២០២៣
(ភ្នំពេញ)៖ ថ្មីៗនេះ សហព័ន្ធគុនខ្មែរអន្តរជាតិ (KKIF) បានឱ្យដឹងថាប្រទេសអាស៊ានចំនួន៧បានបញ្ជាក់ពីការចូលរួមរបស់ពួកគេនៅក្នុងការប្រកួត«គុនខ្មែរ»ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងខែឧសភា។
តាមការបង្ហោះរបស់សហព័ន្ធគុនខ្មែរអន្តរជាតិ (KKIF) បានឱ្យដឹងថា «SEA Games វិញ្ញាសាគុនខ្មែរ មកដល់ថ្ងៃនេះ ការចុះឈ្មោះ ក្នុង១៩ Catégorie តាមចំនួនអត្តពលិក (Registration by number) ១ កម្ពុជា, ២ ឡាវ, ៣ ឥណ្ឌូនេស៊ី, ៤ មីយ៉ាន់ម៉ា, ៥ ហ្វីលីពីន, ៦ វៀតណាម ម៉ាឡេសុីនឹងបញ្ជូនឈ្មោះមកឆាប់ៗនេះហើយ ប្រទេសទាំងអស់បានចុះឈ្មោះទាំង១៩វិញ្ញាសា»។
សហព័ន្ធគុនខ្មែរអន្តរជាតិ បាននិយាយថាប្រទេសខាងលើនេះជាសមាជិករបស់ សហព័ន្ធគុនខ្មែរអន្តរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៏ ហើយមិនខ្លាចការគំរាមរបស់អ្នកណាទេ។
សូមរំលឹកថា សហព័ន្ធអន្តរជាតិនៃសមាគម Muaythai (IFMA) បានព្រមានថាប្រទេសសមាជិក IFMA ណាដែលបញ្ជូនអត្តពលិកទៅប្រកួតគុនខ្មែរនឹងត្រូវហាមឃាត់ពីការប្រកួត និងសកម្មភាពរបស់ IFMA រយៈពេលពីរឆ្នាំ៕


