ក្រើនរំលឹក! ក្រសួងអប់រំបង្ហាញពី ចំណីអាហារហាមឃាត់ក្នុងគ្រឹះស្ថានសិក្សា និងចំណីអាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាព
យោងទៅតាម សេចក្ដីណែនាំលេខ ១៨ អយក.សណន ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី ការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន។
ក្រសួងសង្កេតឃើញថា សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន មានអាការៈពុលចំណីអាហារ ទន់ដៃទន់ជើង និងឈានទៅដួលសន្លប់។ តាមរបាយការណ៍របស់មន្ត្រីសុខាភិបាលបានឱ្យដឹងថា មូលហេតុនៃ អាការៈខាងលើនេះ បណ្តាលមកពីការទទួលទានចំណីអាហារមិនមានសុវត្ថិភាព និងសុខុមាល ភាព ការបរិភោគគ្មានតុល្យភាព ការគេងមិនគ្រប់គ្រាន់ បរិស្ថានសិក្សាខ្វះអនាម័យ ការខ្វះចន្លោះ ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការលក់ដូរចំណីអាហារ និងការចាត់វិធានការអនុវត្តដែលមិន ទាន់បានល្អប្រសើរនៅតាមគ្រឹះស្ថានសិក្សា។
ដើម្បីពង្រឹងការអនុវត្តសេចក្តីណែនាំនានា ដែលបានដាក់ចេញកន្លងមក ពាក់ព័ន្ធនឹង ការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារ អនាម័យ និងបរិស្ថានសិក្សានៅតាម គ្រឹះស្ថានសិក្សា ប្រកបដោយប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំបន្ថែមដូចខាងក្រោម៖
















