អបអរសាទរ! G-devith និង ទេព បូព្រឹក្ស ទទួលបានកូនប្រុសដំបូង ឈ្មោះវិញក៏ពីរោះ
តារាចម្រៀងរ៉េប G-Devith និង ទេព បូព្រឹក្ស ពេលនេះទទួលបានសមាជិកថ្មីជាលើកដំបូងរបស់ខ្លួនហើយ បើមើលទៅមុខគួរឲ្យស្រលាញ់។
ពិតជាភ្ញាក់ផ្អើលក្រោយ តារាចម្រៀងរ៉េប G-Devithបានបង្ហោះរូបជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ដោយបានបញ្ជាក់ថា ស្វាគមន៏សមាជិកថ្មី ឈ្មោះ ទេព បញ្ចវរាប ដែលបានកើតនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ដោយ G-devith បានបង្ហោះសារយ៉ាងដូច្នេះថា៖ «ស្វាគមន៍កូនប៉ាៗមកកាន់ពិភពលោក កូន Dinosaur ជំរាបសួរអ៊ុំពូមីង លោកតាលោកយាយ សូមផ្តល់ក្តីស្រលាញ់អោយអូនផង អូនឈ្មោះ : ទេព បញ្ចវរាប ហៅក្រៅ ( Albert ) អូនសុខភាពល្អនឹងសង្ហាដូចប៉ាៗអូន ហេីយម៉ាក់ផ្តាំថា M/V ( Goddess ) កាលអូននៅក្នុងពោះនឹងPost នៅថ្ងៃស្អែកម៉ោង ៧យប់ នៅ Page ម៉ាក់ៗៗ»៕



