ចូលរួមរំលែកទុក្ខ! តារាកំប្លែងជើងចាស់ នាយក្តឹប បានទទួលមរណភាពហើយ
(ភ្នំពេញ)៖ តារាកំប្លែងជើងចាស់ លោក ឃុន ចាន់ក្តឹប (នាយក្តឹប) បានទទួលមរណភាពហើយ នាវេលាម៉ោង៩និង៤៥នាទី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
បើយោងតាមការបង្ហោះរបស់កូនស្រីតារាកំប្លែងរូបនេះដែលមានគណនីហ្វេសប៊ុកឈ្មោះ Pong Shinchung បានបង្ហោះសារទាំងសោកសង្រែងយ៉ាងដូច្នេះថា «ឪពុករបស់ខ្ញុំ គាត់បានស្លាប់លាចាកលោកចោលពួកខ្ញុំហើយ វេលាម៉ោង 9.45នាទីថ្ងៃទី 18ខែ2 2023»។
សូមរំលឹកថា តារាកំប្លែងជើងចាស់ នាយក្តឹប ធ្លាក់ខ្លួនឈឺធ្ងន់ដុនដាបខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានជំងឺប្រចាំកាយជាច្រើនមុខដូចជា ទឹកក្នុងសួត បេះដូង លើសជាតិស្ករ និងស្ពតសរសៃឈាម រហូតធ្វើឱ្យលោកស្លាប់មួយចំហៀងខ្លួន។
តារាកំប្លែងរូបនេះជាសមាជិកនៅក្នុងក្រុមកំប្លែង នាយ ក្រឹម ដែលតែងតែបង្ហាញវត្តមានសម្តែងនៅលើឆាកតន្ត្រីស្រុកស្រែ និងសំណើចចុងសប្តាហ៍នៅស្ថានីយ៍ទូរទស្សន៍បាយ័ន៕






