Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មិនឲ្យអ្នកគាំទ្រខកចិត្តឡើយ! អ្នកលេងគុនខ្មែរ ព្រំ សំណាង ផ្ដួលជើងខ្លាំងរុស្ស៊ី Firdavszhon Naiimov ត្រឹមទឹកទី១ លើសង្វៀន Thai Fight ជាថ្មី

    BY Khmerpress February 27, 2023
    មិនឲ្យអ្នកគាំទ្រខកចិត្តឡើយ! អ្នកលេងគុនខ្មែរ ព្រំ សំណាង ផ្ដួលជើងខ្លាំងរុស្ស៊ី Firdavszhon Naiimov ត្រឹមទឹកទី១ លើសង្វៀន Thai Fight ជាថ្មី

    (ភ្នំពេញ)៖ អ្នកលេងគុនខ្មែរ ព្រំ សំណាង បានសាងភាពភ្ញាក់ផ្អើលជាថ្មីទៀតហើយ ក្រោយផ្ដួលជើងខ្លាំងរុស្ស៊ី Firdavszhon Naiimov មុននេះបន្ដិច លើសង្វៀន Thai Fight នៅប្រទេសថៃ ដោយចំណាយពេលត្រឹមទឹកទី១ ប៉ុណ្ណោះ ។

    ការបង្ហាញវត្តមានលើកទី២ លើសង្វៀនអន្ដរជាតិនេះ ព្រំ សំណាង មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយរូបគេបានព្យាយាមវាយរហូតដណ្ដើមបានជ័យជម្នះលើកីឡាករវ័យ ២១ឆ្នាំ Firdavszhon Naiimov ជូនអ្នកគាំទ្រ ពិសេសដើម្បីសម្រេចគោលដៅលើកមុខមាត់គុនខ្មែរលើឆាកអន្ដរជាតិ ។

    នេះជាលើកទី២ ហើយ ដែលជើងខ្លាំងគុនខ្មែរវ័យ ៣៨ឆ្នាំរូបនេះ បានផ្ដួលគូប្រកួតលើសង្វៀន Thai Fight៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: