សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង សិក្សានៅសាកលវិទ្យាល័យលីមកុកវីង
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៥កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥កន្លែង នៅសាកលវិទ្យាល័យលីមកុកវីង សាខារាជធានីភ្នំពេញ ដល់សិស្ស និស្សិតដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២១-២០២២ និងបានបញ្ចប់បរិញ្ញាបត្រ។
បើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា អាហារូបករណ៍ដែលនឹងត្រូវផ្តល់ជូនមានមុខជំនាញដូចខាងក្រោម៖
* ថ្នាក់បរិញ្ញាបត្រមាន ១០មុខជំនាញដូចខាងក្រោម៖
– ស្ថាបត្យកម្ម (Architecture)
– ស្ថាបត្យកម្មផ្ទៃក្នុង (Interior Design)
– សំណង់ស៊ីវិល (Civill Engineering)
– ច្នៃម៉ូតសម្លៀកបំពាក់ (Fashion and Business Innovation)
– ការរចនា (Professional Design)
– ពាណិជ្ជកម្មអន្តរជាតិ (International Business)
– សហគ្រិនភាព (Entrepreneurship)
– វិស្វកម្មអូហ្វវែ (Software with Multimedia)
– ព័ត៌មានវិទ្យាធុរកិច្ច (Business Information Technology)
– រដ្ឋបាលធុរកិច្ច (Business Administration)
* ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន ០៣មុខជំនាញដូចខាងក្រោម៖
– គ្រប់គ្រងធនធានមនុស្ស (Human Resource Management)
– ទំនាក់ទំនងសាធារណៈ (Public Relation and International Relations)
– ស្ថាបត្យកម្ម (Architecture)
លក្ខខណ្ឌក្នុងការប្រឡងជ្រើសរើសថ្នាក់បរិញ្ញាបត្រ៖
– សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំ២០២២
– និទ្ទេសសញ្ញាបត្រ A-E
– ជ្រើសរើសសិស្ស ចំនួន ១០០នាក់ ចូលរួមប្រឡង
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖
– មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញបត្រមានតម្លៃស្មើ
– មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ
– ព្រឹត្តិប័ត្រពិន្ទុថ្នាក់បរិញ្ញាបត្រ
– មានវិញ្ញាបនបត្រភាសាអង់គ្លេសកម្រិត Upper Intermediate ឬ មានតម្លៃស្មើ
– កិច្ចការស្រាវជ្រាវជាភាសាអង់គ្លេស (Submit Research Proposal)
– ជីវប្រវត្តិជាភាសាអង់គ្លេស (CV in English)
– សម្រាប់ជំនាញស្ថាបត្យកម្ម
* ត្រូវមានសញ្ញាបត្របរិញ្ញាបត្រពាក់ព័ន្ធ ឬ ប្រហាក់ប្រហែល
* ត្រូវបន្ថែមស្នាដៃស្ថាបត្យកម្ម (Submit Portfollo)
– ជ្រើសរើសនិស្សិតចំនួន ១០០នាក់ ចូលរួមប្រឡង
វិញ្ញាសារប្រឡង
វិញ្ញាសារជាភាសាអង់គ្លេស និងមាន២(ពីរ ដំណាក់កាល+ ការប្រឡងវិញ្ញាសារ និងការធ្វើសម្ភាសផ្ទាល់
ថ្នាក់បរិញ្ញាបត្រ៖
ក. និស្សិត ទទួលបាននិទ្ទេស A
– ភាសាអង់គ្លេស រយៈពេល ១ម៉ោង
ខ. និស្សិតទទួលបាននិទ្ទេស B-E
– គណិតវិទ្យា រយៈពេល១ម៉ោង
– ភាសាអង់គ្លេស រយៈពេល១ម៉ោង
បញ្ជាក់ គណៈកម្មាធិការអាហារូបករណ៍ នឹងធ្វើការពិចារណាលើកលែងការប្រលងភាសាអង់គ្លេសចំពោះសិស្ស-និស្សិត ដែលបានបង្ហាញឯកសារបញ្ជាក់ សមត្ថភាពភាសាអង់គ្លេស (IELTS 6.0)។
* ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖
– កិច្ចការស្រាវជ្រាវជាភាសាអង់គ្លេស (Submit Research Proposal)
– ចំពោះជំនាញស្ថាបត្យកម្មត្រូវបន្ថែមស្នាដៃស្ថាបត្យកម្ម (Submit Portfolio)
* ការដាក់ពាក្យស្នើសុំចុះឈ្មោះប្រឡង
– បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមរួសរាន់មកទទួល និងដាក់ពាក្យប្រឡងចាប់ពីថ្ងៃផ្សព្វផ្សាយជូនដំណឹងនេះតទៅ នៅការិយាល័យផ្តល់អាហារូបករណ៍ ដែលមានអាសយដ្ឋាន ផ្ទះលេខ០៤ ផ្លូវ៥២២សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីម៉ោង ០៨:៣០នាទីព្រឹក ដល់ម៉ោង ០៥:០០នាទី
ល្ងាច រៀងរាល់ថ្ងៃ។
– កាលបរិច្ឆេទផុតកំណត់ទទួលពាក្យសុំប្រឡងអាហារូបករណ៍ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ម៉ោង០៥:០០នាទីល្ងាច។
– គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ ផ្តល់អាទិភាពក្នុងការចូលរួមប្រឡងជ្រើសរើសចំពោះតែសិស្ស-និស្សិតដែលបានដាក់ពាក្យប្រឡង ចំនួន ១០០នាក់ ដំបូងប៉ុណ្ណោះ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងក្រុមការងារអាហារូបករណ៍តាមរយៈលេខទូរស័ព្ទ៖០៦១ ២៨១ ៣៣៣ ឬស្កេនចូលក្នុងគ្រុបតេឡេក្រោម ខាងក្រោមនេះ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS



