ក្រសួងពាណិជ្ជកម្ម៖ តម្លៃសាំងធម្មតាត្រូវលក់តម្លៃ ៤,២៥០រៀល និងម៉ាស៊ូតលក់តម្លៃ ៤,២០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២០០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS
