Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះចៅអធិការវត្តកំពូលពេជ្រ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវចាប់ផ្សឹកនៅរសៀលនេះ ក្រោយលួចដោះស្បង់ចីវរដើរលេងផឹកស៊ីពេលយប់

    BY Khmerpress March 2, 2023
    ព្រះចៅអធិការវត្តកំពូលពេជ្រ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវចាប់ផ្សឹកនៅរសៀលនេះ ក្រោយលួចដោះស្បង់ចីវរដើរលេងផឹកស៊ីពេលយប់

    (កំពង់ស្ពឺ)៖ ព្រះចៅអធិការវត្តកំពូលពេជ្រ ស្ថិតនៅឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ហេង សាវ៉ុន ត្រូវបានគេរាយការណ៍ថា បានដោះស្បង់ចីវរ ស្លៀកពាក់ស៊ីវិលដើរលេងផឹកស៊ីពេលយប់ នឹងត្រូវចាប់ផ្សឹក នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះហើយ។

    លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា លោកបានទទួលព័ត៌មានហើយ និងមានគោលការណ៍ចាប់ផ្សឹកព្រះសង្ឃអង្គនេះ នៅរសៀលម៉ោង៤ថ្ងៃនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: