ព័ត៌មានជាតិ
ជើងហោះហើរដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ចិន ចេញពីទីក្រុងសៀងហៃ ហោះត្រង់មកកាន់ខេត្តសៀមរាប
BY Khmerpress
March 4, 2023
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងឯកឧត្តម យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។
នាយប់ថ្ងៃទី០៣ ខែមីនាឆ្នាំ ២០២៣ អញ្ជើញដឹកនាំមន្រ្តីជំនាញ និងអង្គភាពពាក់ព័ន្ធ ទទួលស្វាគមន៍ជើងហោះហើរដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines លេខ MU209I ចេញពីទីក្រុងសៀងហៃប្រទេសចិន ហោះត្រង់មកកាន់ខេត្តសៀមរាប តាមយន្តហោះប្រភេទ A320 ផ្ទុកអ្នកដំណើរជនជាតិចិនចំនួន ១៣២នាក់ ដោយហោះហើរក្នុង១សប្តាហ៍ចំនួន ៣ជើង គឺនៅថ្ងៃអង្គារ សុក្រ និងថ្ងៃអាទិត្យ ៕ ប្រភព៖ ក្រសួងព័ត៌មាន






