ក្រសួងព្រះបរមរាជវាំង ៖ «ការឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)»
(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានចេញចេញសេចក្តីប្រកាសថា ការឆេះអគារព្រះរាជតំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។
យោងតាមសេចក្តីប្រកាស «ក្រសួងព្រះបរមរាជវាំង សូមប្រកាសជម្រាបសាធារណជន មេត្តាជ្រាបថានៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២៖០៥នាទី មានអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។ ក្រសួងព្រះបរមរាជវាំង មានការសោកស្តាយជាពន់ពេក ចំពោះព្រឹត្តិការណ៍ជាអកុសលនេះ»៕


