ដំណឹងល្អ! គុនខ្មែរអលស្តារ នឹងរៀបចំឡើងនៅប្រទេសបារាំង នាខែមិថុនាខាងមុខនេះ
ជាដំណឹងមួយល្អដោយនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ តាមរយៈការបង្ហោះរបស់ លោក ស៊ន អេលីត ដោយបានឱ្យដឹងថា គុនខ្មែរអលស្តារ (Kun Khmer All Star) នឹងរៀបចំឡើងនៅប្រទេសបារាំង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។
ការប្រកួតនេះគឺជាការរៀបចំដោយ ម្ចាស់ក្លិបគុនខ្មែរ ប្រដាល់បុរាណ នៅប្រទេសបារាំង ជាមួយនឹងលោក ស៊ន អេលីត ដែលជាយុទ្ធនាការផ្សព្វផ្សាយគុនខ្មែរចេញក្រៅប្រទេសជាពិសេសប៉ែកអ៊ឺរ៉ុបផ្ទាល់។ ដោយលោក ស៊ន អេលីត បានឱ្យដឹងថា៖ «គុនខ្មែរអលស្តារ នឹងរៀបចំឡើងនៅប្រទេសបារាំង ថ្ងៃទី២៤ ខែមិថុនា ខាងមុខ លើកទីមួយឈានជើងចេញក្រៅប្រទេស ក្នុងយុទ្ធនាការផ្សព្វផ្សាយគុនខ្មែរ»។
យោងតាមវីដេអូម្ចាស់ក្លិបគុនខ្មែរ ឈ្មោះ ប្រដាល់បុរាណ បានរៀបរាប់ថា លោកនឹងលោក ស៊ន អេលីត នឹងរៀបចំកម្មវិធីគុនខ្មែរអលស្តារ និងរ៉ាហ៊ូ fighter នៅប្រទេសបារាំង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្រាប់ដំណឹងផ្សេងទៀតលោកនឹងជម្រាបជូននៅពេលក្រោយ៕



