Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បង្កងទឹកសាបខេត្តតាកែវ នឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តនៅពាក់កណ្តាលខែមេសាខាងមុខនេះ

    BY Khmerpress March 15, 2023
    បង្កងទឹកសាបខេត្តតាកែវ នឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តនៅពាក់កណ្តាលខែមេសាខាងមុខនេះ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ បានឱ្យដឹងថា បង្កងទឹកសាបខេត្តតាកែវ នឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តនៅពាក់កណ្តាលខែមេសាខាងមុខនេះ។

    ខេត្តតាកែវ ប្រមូលផលបង្កងជិត ៧០តោនក្នុងមួយឆ្នាំៗ នឹងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនេះឡើង ដើម្បីកំណត់ថា មួយណាជាបង្កងធម្មជាតិ និងមួយណាជាបង្កងចិញ្ចឹមខណៈវាមានលក្ខណៈមិនសូវខុសគ្នា ហើយរសជាតិវិញក៏ប្រហាក់ប្រហែលគ្នាដែរ ដែលត្រូវការមន្ត្រីជំនាញត្រួតពិនិត្យតាមបច្ចេកទេស ងាយស្រួលកត់សម្គាល់ និងចុះបញ្ជីម៉ាកឱ្យបានត្រឹមត្រូវ។

    ការចុះបញ្ជីនេះជួយទប់ស្កាត់ការក្លែងបន្លំកេរ្តិ៍ឈ្មោះ លើកកម្ពស់គុណភាពទំនិញ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ទាក់ទាញភ្ញៀវទេសចរផងដែរ ៕

    ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ

    Share This Post: