ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន! ក្រុមក្មេងទំនើង គប់កញ្ចក់ឡានមួយគ្រឿង នៅលើផ្លូវជាតិលេខ៦ ម្តុំឆ្លាក់ព្រះលក់ ជិតដល់ទីរួមខេត្តកំពង់ធំ
BY Khmerpress
March 15, 2023
ខេត្តកំពង់ធំ៖ នៅវេលាម៉ោងជាង១១យប់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ បានឱ្យដឹងថា មានក្រុមក្មេងទំនើងគប់កញ្ចក់ឡានមួយគ្រឿង នៅលើផ្លូវជាតិលេខ៦ ម្តុំឆ្លាក់ព្រះលក់ ជិតដល់ទីរួមខេត្តកំពង់ធំ។
យោងតាមប្រភពព័ត៌មាន អ្នកបើកឡាន បានប្រាប់ថា ក្រុមស្ទាវជិះម៉ូតូ២គ្រឿង ដោះអាវ បានគប់កញ្ចក់ឡានគាត់ តែសំណាងល្អ មិនបណ្តាលឲ្យរងគ្រោះដល់មនុស្ស។ សង្ឃឹមថានគរបាល និងអាវុធហត្ថរួមគ្នាតាមចាប់ និងទប់ស្កាត់បទល្មើសមួយនេះ! ចង់ខ្លាចពេលធ្វើដំណើរពេលយប់ទៅតាមខេត្ត ៕ ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត