BREAKING: អគ្គិភ័យឆេះឃ្លាំងមួយកន្លែង នៅផ្លូវឧកញ៉ាម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, សមត្ថកិច្ចកំពុងអន្ដរាគមន៍សង្គ្រោះ
(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជិត៩ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យកំពុងឆាបឆេះឃ្លាំងមួយកន្លែង ស្ថិតនៅផ្លូវឧកញ៉ាម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះ ខណៈមូលហេតុមិនទាន់ដឹងនៅឡើយទេ។
ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

