ផ្សារទំនើប អ៉ីអន ម៉ល មានជ័យប្រកាសបិទដំណើរការបណ្ដោះអាសន្ននៅថ្ងៃនេះ រហូតដល់មានការជម្រាបម្ដងទៀត, សម្រាប់ផ្សារលក់ទំនិញ AEON Supermarket នៅតែបើកដំណើរការជាធម្មតា
ផ្សារទំនើប អ៉ីអន ម៉ល មានជ័យនឹងបិទដំណើរការបណ្ដោះអាសន្ននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ រហូតដល់មានការជម្រាបម្ដងទៀត នេះបើយោងតាមការបង្ហោះរបស់ផេកផ្លូវការរបស់ផ្សារទំនើប AEON MALL Mean Chey មុននេះបន្តិច។
យោងតាមការបង្ហោះខាងលើ ការបិទដំណើរការបណ្ដោះអាសន្ននេះ គឹដោយសារតែមានការកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនីភ្លាមៗ។ យ៉ាងណាមិញ សម្រាប់ផ្សារលក់ទំនិញ AEON Supermarket នៅតែបើកដំណើរការជាធម្មតា ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់ ហើយលោកអ្នកអាចប្រើប្រាស់បាននៅចំណត A និង G។ ផ្សារទំនើប AEON MALL Mean Chey សូមអភ័យទោសចំពោះការរអាក់រអួលមួយនេះ។



