ព័ត៌មានជាតិ March 21, 2023

លោក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាមេបញ្ជាការរង កងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន

Naren

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។

ការតែងតាំង លោក ហ៊ុន ម៉ានិត បន្ថែមលើមុខងារបច្ចុប្បន្ននេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដោយអនុក្រឹត្យរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តបតាមសំណើរបស់រដ្ឋមន្ត្រីការពារជាតិ។ ផ្តល់សិទ្ធិដោយ៖ Fresh News