ព័ត៌មានអន្តរជាតិ March 22, 2023

នាយកដ្ឋានជំងឺឆ្លង បង្ហាញពីករណីមនុស្ស៥នាក់បាត់បង់ជីវិតនៅតង់ហ្សានី ដោយសារតែមេរោគ Marburg

Naren

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស៥នាក់បានស្លាប់​ នៅក្នុងប្រទេសតង់ហ្សានី ក្នុងទ្វីបអាហ្វ្រិក​ ដោយសារជំងឺបង្កដោយមេរោគ Marburg នៅក្នុងតំបន់ Kagera ភាគពាយ័ព្យរបស់ប្រទេសនេះ​។ នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានជំងឺឆ្លង (CDC) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

រោគសញ្ញារួមមាន ក្តៅខ្លួន​ ឈឺក្បាលខ្លាំង ក្អួត ហូរឈាម និងខ្សោយតំរងនោម​ ស្រដៀងជំងឺ​ Ebola ។ WHO បាននិយាយថា «៥ ករណីក្នុងចំណោម ៨ ករណី រួមទាំងបុគ្គលិកសុខាភិបាលម្នាក់បានស្លាប់ ហើយ ៣ នាក់ទៀតកំពុងទទួលការព្យាបាល»។​ អ្នកប៉ះពាល់សរុបចំនួន១៦១ត្រូវបានកំណត់អត្តសញ្ញាណ និងកំពុងតាមដានសុខភាព​ ។

WHO បាននិយាយថា ខ្លួនកំពុងគាំទ្រដល់ក្រសួងសុខាភិបាលរបស់ប្រទេសនេះ ក្នុងការដាក់ពង្រាយក្រុមឆ្លេីយតបបន្ទាន់ទៅកាន់ Kagera ដើម្បីធ្វើការអង្កេតរោគរាតត្បាតបន្ថែមទៀត​ ។ មិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលមេរោគនេះនៅឡើយទេ។

មេរោគនេះត្រូវបានចម្លងទៅមនុស្សពីប្រចៀវផ្លែឈើនៅអាហ្រ្វិក​ ហើយរីករាលដាលក្នុងចំណោមមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គបុគ្គលដែលមានមេរោគ​ (ទឹកមាត់,​ សំបោរ​,​ ស្លេះ,​ ទឹកភ្នែក,​ ទឹកនោម,​ លាមក,​ ញេីស,​ ឈាម,​ ទឹករងៃ)​ លេីផ្ទៃមានទឹកសរីរាង្គ និងសម្ភារ​មានប្រលាក់ទឹកសរីរាង្គ​។

បុគ្គលដែលមានរោគសញ្ញា​ ក្តៅខ្លួន​ ឈឺក្បាលខ្លាំង ក្អួត ហូរឈាម និងខ្សោយតំរងនោម​ និងមានប្រវត្តិមកពីប្រទេសអាហ្វ្រិក​ ជាពិសេសប្រទេស​ តង់ហ្សានី​ ក្នុងកំឡុងពេល​ ២១ថ្ងៃ​ មុន​៕