មន្ទីរពេទ្យកុមារអង្គរ ត្រូវការជំនួយពីសប្បុរសជន ដើម្បីទិញម៉ាស៊ីនកាំរស្មីអ៊ិចចល័តថ្មី ដែលមានតម្លៃ៥ម៉ឺនដុល្លារ
មន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានប្រកាសត្រូវការជំនួយរបស់សប្បុរសជនទាំងអស់ ដើម្បីទិញម៉ាស៊ីនកាំរស្មីអ៊ិចចល័តថ្មី ដែលមានតម្លៃ៥ម៉ឺនដុល្លារ ដើម្បីកុមារដែលមានជំងឺធ្ងន់ធ្ងរ ក្រោយពីម៉ាស៊ីនចាស់បានខូចមិនអាចជួសជុលបាន។
មន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ម៉ាស៊ីនកាំរស្មីអ៊ិចចល័តរបស់មន្ទីរពេទ្យកុមារអង្គរ ខូចខាតមិនអាចជួសជុលបាន។ ម៉ាស៊ីនកាំរស្មីអ៊ិចចល័ត មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់កុមារដែលមានជំងឺធ្ងន់ធ្ងរ ជាពិសេសនៅពេលដែលពួកគេមកកាន់ផ្នែកសង្គ្រោះបន្ទាន់ និងបន្ទប់ជំងឺធ្ងន់។
សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយពួកយើង ដើម្បីសម្រេចគោលដៅ រៃអង្គាសថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក ដើម្បីទិញម៉ាស៊ីកាំរស្មីអ៊ិចថ្មី។ រាល់ថវិកាដែលបានមកពីយុទ្ធនាការអំពាវនាវនេះ ពិតជាមានតម្លៃខ្លាំងណាស់។
សូមចូលរួមបរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យកុមារអង្គរតាមរយៈ៖
1.ធនាគារអេប៊ីអេ (ABA Bank)៖ 000 320 555 (Angkor Hospital for Children)
2.ភ្នាក់ងារវេប្រាក់វីង (WING)៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122
3.ធនាគារអេស៊ីលីដា (ACLEDA Bank)៖ 01000105696828 (Angkor Hospital for Children)
4. តាមរយៈតំណរភ្ជាប់៖ https://mobile-x-ray-machine.raisely.com/
មន្ទីរពេទ្យកុមារអង្គរពិតជាត្រូវការជំនួយរបស់សប្បុរសជនទាំងអស់ ដើម្បីបន្តកិច្ចការងារជួយសង្គ្រោះជីវិតកុមារកម្ពុជា និងជាពិសេសផ្តល់ការអប់រំបង្ការ និងការពារដល់ប្រជាជនកម្ពុជា៕

