ឧកញ៉ា ស្រី ចាន់ថន រំភើបរីករាយស្ទើរតែស្រក់ទឹកភ្នែក ក្រោយឃើញកីឡាករប្រដាល់ Thiago ពាក់ទង់ជាតិខ្មែរនៅលើឆាកអន្តរជាតិ
(ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន បានលើកឡើងថាក្រាយពេលបានឃើញកីឡាករប្រេស៊ីល Thiago Teixeira ពាក់ទង់ជាតិខ្មែរនៅលើឆាកអន្តរជាតិពេលថ្លឹងគីឡូកាលពីយប់មិញ លោកពិតជាភើបរីករាយស្ទើរតែស្រក់ទឹកភ្នែក។
ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «ក្រាយពេលបានឃើញកីឡាករ Thiago ពាក់ទង់ជាតិខ្មែរនៅលើឆាកអន្តរជាតិពេលថ្លឹងគីឡូកាលពីយប់មិញតំណាងឲ្យជាតិខ្មែររបស់យើង ខ្ញុំនិងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានសេចក្តីរំភើបរីករាយស្ទើរតែស្រក់ទឹកភ្នែកទៅហើយ។ ការស្រលាញ់របស់ Thiago មកលើប្រទេសកម្ពុជា ប្រជាជនកម្ពុជា និងមកលើគុនខ្មែរ គឺសក្ខីភាពមួយបញ្ជាក់ថា គុនខ្មែរគឺជាកេរ្តិ៍មរតកដ៏អស្ចារ្យដែលដូនតារបស់យើងបានបន្សល់ទុកឲ្យយើងជាកូនចៅជំនាន់ក្រោយមានក្បាច់គុនលំដាប់កំពូលដូចជាប្រទេសទូទៅនៅលើសកលលោកផងដែរ។
ក្នុងនាមខ្ញុំជាកូនចៅជំនាន់ក្រោយ ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីថែរក្សា និងផ្សព្វផ្សាយគុនខ្មែរឲ្យពិភពលោកបានស្គាល់នៅពេលខាងមុខដ៏ខ្លីនេះ។ ខ្ញុំនិងប្រជាជនខ្មែរទូទាំងប្រទេស សូមជូនពរឲ្យកីឡាករ Thiago ទទួលបានជ័យជំនៈនៅក្នុងការប្រកួតមួយនេះ។ ទោះបីជាគាត់ឈ្នះឬចាញ់ក៏ដោយ ខ្ញុំនិងប្រជាជនខ្មែរ នៅតែគាំទ្រកីឡាករ Thiago ជានិច្ច»។
សូមបញ្ជាក់ថាកីឡាករ Thiago នឹងឡើងប្រកួតនៅប្រទេសអាឡឺម៉ង នាសង្វ្រៀន LKH Arena នៅម៉ោងប្រហែល១រំលងអាធ្រាត ដោយ កីឡាករ Thiago និងប្រកួតជាមួយកីឡាករអង់គ្លេស ដើម្បីដណ្តើមខ្សែក្រវ៉ាត់ពិភពលោក ៕




